កិច្ចប្រជុំកំពូល EU សន្យាគាំទ្រអ៊ុយក្រែន

Chia sẻ

(VOVWORLD) - បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការ កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅថ្ងៃទី ១០ ខែកុម្ភៈ បានបិទបញ្ចប់នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ជាមួយនឹងការសន្យាផ្ដល់ ជំនួយជាអតិបរមាសម្រាប់អ៊ុយក្រែន។ 

កិច្ចប្រជុំកំពូល EU សន្យាគាំទ្រអ៊ុយក្រែន - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថ្លែងមតិនៅសភាអឺរ៉ុបនៅទីក្រុងព្រុចសែល។ (រូបថត៖ AP)

ការសន្យានេះបង្ហាញថា សហភាពអឺរ៉ុបទំនងជា មានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងគោលនយោបាយរបស់ខ្លួនលើការជួយឧបត្ថម្ភអ៊ុយ ក្រែននាពេលខាងមុខ រួមទាំងកញ្ចប់ជំនួយដែលប្លុកនេះនៅតែស្ទាក់ស្ទើរយ៉ាងខ្លាំង ដូចជាយន្តហោះ និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ។ ទោះជាយ៉ាងណាក៏ដោយ ការសន្យានេះមិនងាយអនុវត្តន៍នោះទេ ដោយសារតែទស្សនៈខុសគ្នានៅក្នុងប្លុកនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) ដោយមានការចូលរួមពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានបញ្ជាក់ថា សហភាពអឺរ៉ុបនឹង បន្តជួយឧបត្ថម្ភជាអតិបរមាសម្រាប់អ៊ុយក្រែន ហើយប៉ុន្មានសប្តាហ៍ខាងមុខគឺមាន លក្ខណៈគន្លឹះ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ នោះ បានបញ្ជាក់ថា មេដឹកនាំអឺរ៉ុបមួយចំនួនបានប្រកាសពីការត្រៀមខ្លួនដើម្បីផ្តល់ឱ្យ ទីក្រុងកៀវ នូវសព្វាវុធចាំបាច់ រួមទាំងយន្តហោះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់អ្នកសង្កេតការណ៍ ការ សន្យាដូចដែលបានប្រកាសដោយលោកប្រធានាធិបតីអ៊ុយក្រែន នឹងជួបការលំបាក ក្នុងការអនុវត្ត ព្រោះតាមពិតទៅ ក្នុងប្លុកនេះ នៅតែមានមតិផ្ទុយគ្នាអំពីកញ្ចប់ជំនួយ ដែលចាត់ទុកថាជារឿងរសើប សម្រាប់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ