កិច្ចប្រជុំកំពូល COP26 បានបិទបញ្ចប់ ជាមួយកិច្ចព្រមព្រៀងអាកាសធាតុសកលថ្មី

Chia sẻ

(VOVWORLD) - តាមនោះ ប្រទេសទាំង ១៩៧ ដែលចូលរួមនៅក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានអនុម័តលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុង Glasgow (Glasgow Climate Pact)។

កិច្ចប្រជុំកំពូល COP26 បានបិទបញ្ចប់ ជាមួយកិច្ចព្រមព្រៀងអាកាសធាតុសកលថ្មី - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំនៃកិច្ចប្រជុំលើកទី ២៦ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 26) នៅទីក្រុង Glasgow ប្រទេសស្កុតឡេន (ចក្រភពអង់គ្លេស) នៅថ្ងៃទី ១១ វិច្ឆិកា ២០២១ (រូបថត៖ AFP/TTXVN)

កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី ២៦ នៃអង្គការសហប្រជាជាតិ (COP26) បានបិទបញ្ចប់នៅថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុង Glasgow ប្រទេសស្កុតឡេន (ចក្រភពអង់គ្លេស) ដោយមានការបញ្ជាក់ជាថ្មីអំពីការរក្សាគោលដៅកំណត់ការកើនឡើង នៃសីតុណ្ហភាពពិភព លោកនៅកំរិត ១.៥ អង្សាសេ យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ តាមនោះ ប្រទេសទាំង ១៩៧ ដែលចូលរួមនៅក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានអនុម័តលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុង Glasgow (Glasgow Climate Pact)។

នៅក្នុងកិច្ចប្រជុំនេះ អាមេរិកនិងចិនបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះប្រទេសទាំងពីរបានសន្យាថា នឹងសហការជាមួយគ្នាក្នុងកំឡុងវត្សរ៍ខាងមុខ ដើម្បីបង្កើតយុទ្ធសាស្ត្ររយៈពេលវែង សំដៅសម្រេចឲ្យបាននូវគោលដៅនៃការបំភាយឧស្ម័នស្មើរសូន្យ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការបំភាយឧស្ម័នមេតាន ការផ្លាស់ប្តូរទៅប្រើប្រាសថាមពលស្អាត និងកាត់បន្ថយការបំភាយកាបូន។ COP26 ក៏បានធ្វើជាសាក្សីនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នហិរញ្ញវត្ថុចំនួន ៤៥០ ដែលគ្រប់គ្រងទ្រព្យសម្បត្តិសរុបចំនួន ១៣០ ពាន់ពាន់លានដុល្លារអាមេរិក ស្មារនឹង ៤០% នៃទ្រព្យសម្បត្តិឯកជននៅទូទាំងពិភពលោក ក្នុងការប្រើប្រាស់ទុនវិនិយោគសម្រាប់ជួយដល់បច្ចេកវិទ្យាថាមពលស្អាត ដូចជាថាមពលកកើតឡើងវិញ និងលុបបំបាត់ការផ្តល់មូលនិធិសម្រាប់ឧស្សាហកម្មដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាដើម៕

ប្រតិកម្មទៅវិញ