នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាង វៀតណាមនិងបុរីវ៉ាទីកង់ ក្នុងនោះមានបញ្ហាទាក់ទងនឹងសមាគមសាសនាកាតូលិកនៅវៀតណាមតែម្តង។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងវៀត ណាមនិងបុរីវ៉ាទីកង់នាពេលកន្លងមកតាមរយព្រះវិហារសាសនានានា ដោយបានឯក ភាពលើវិធានការណ៍មួយចំនួន ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់ នា ពេលខាងមុខ។ ក្នុងនោះ ផ្តោតលើការបំពេញបទប្បញ្ញត្តិប្រតិបត្តិការរបស់បេសក ជនពិសេសអចិន្ត្រៃយ៍របស់បុរី ក៏ដូចជាការិយាល័យបេសកជនពិសេសប្រចាំនៅវៀត ណាមដើម្បីអាចឈានដល់អនុវត្តន៍កិច្ចព្រមព្រៀងទ្វេភាគីជាផ្លូវការលើបញ្ហានេះ។ ភាគី ទាំងពីរក៏បានលើកច្បាស់ថា នឹងបន្តស្មារតីនៃកិច្ចសន្ទនា ដោយឈរលើគោលការណ៍គោរពទំនាក់ទំនងឯកភាព ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការជួបប្រាស្រ័យនៅគ្រប់កម្រិត ជាពិសេសកម្រិតខ្ពស់រវាងភាគីទាំងពីរនាពេលខាងមុខ។
ក្នុងអំឡុងពេលស្នាក់នៅបុរីវ៉ាទីកង់ គណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការ គរសម សម្តេចប៉ាប Francis និងជួបសវនការជាមួយនាយករដ្ឋមន្រ្តី Cardinal Pietro Parolin និងរដ្ឋមន្ត្រីការបរទេស Paul Gallagher ផងដែរ៕