ទិដ្ឋភាពនៃកិច្ចប្រជុំ SOM (រូបថត៖ VOV) |
នេះជាកិច្ចប្រជុំសំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន+៣ និងអាស៊ាន អាស៊ីខាងកើត (EAS) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែសីហា ខាងមុខ។ អនុ រដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀត ណាម ដឹកនាំគណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំទាំងពីរខាងលើ។
នៅក្នុងកិច្ចប្រជុំទាំងនេះ បណ្ដាប្រទេសបានអះអាងថា យន្តការសហប្រតិ បតិ្តការអាស៊ាន+៣ មានសារសំខាន់ដូចឧបករណ៍មួយដើម្បីឆ្ពោះទៅគោលដៅ កសាងសហគមន៍នៅតំបន់អាស៊ីខាងកើត ក្រោយរយៈពេល២០ឆ្នាំចាប់បដិសន្ធិ និងអភិវឌ្ឍន៍ ព្រមទាំងជាចំណែកមួយដែលមិនអាចខ្វះបានឡើយក្នុងរចនាសម្ព័ន្ធ សហប្រតិបត្តិការតំបន់ផងដែរ។
អង្គប្រជុំបានឯកភាពគ្នាថា ត្រូវការជំរុញសកម្មភាពសហប្រតិបត្តិការជាក់ ស្ដែងលើវិស័យនានាជាអាទិភាពរួមដូចជាប្រយុទ្ធប្រឆាំងភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម កិច្ចសហប្រតិបតិ្តការនៅសមុទ្រ ការតភ្ជាប់ខាងសេដ្ឋកិច្ច ការអភិវឌ្ឍ សហគ្រាសខ្នាតតូចនិងមធ្យម សុខាភិបាល ទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុនិងគ្រោះធម្មជាតិ សន្តិសុខស្បៀងអាហារ និងការជួបប្រាស្រ័យរវាង ប្រជាជន ជាដើម។
ថ្លែងមតិនៅកិច្ចប្រជុំទាំងពីរខាងលើ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានសម្ដែងគោលបំណងថា ដៃគូនានាបន្តគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់ អាស៊ាន រួមគ្នាខិតខំប្រឹងប្រែងពង្រឹងរចនាសម្ព័ន្ធក្នុងតំបន់ឲ្យបានបើកទូលាយ តម្លាភាពនិងពឹងផ្អែកទៅលើច្បាប់ ដើម្បីសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុង តំបន់៕