កិច្ចប្រជុំ COP២៦៖ អ្នកវិទ្យាសាស្ត្រអន្តរជាតិអំពាវនាវឲ្យធ្វើសកម្មភាពជាបន្ទាន់សំដៅ ទប់ស្កាត់ការឡើងកំដៅនៃភពផែនដី

Chia sẻ

(VOVWORLD) - ក្នុងលិខិតដែលបានផ្ញើរទៅកាន់កិច្ចប្រជុំកំពូលអំពីការប្រែប្រួលអាកាសធាតុ (COP២៦) ដែលកំពុងប្រព្រឹត្តទៅនៅ Glasgow (ចក្រភពអង់គ្លេស) ក្រុមអ្នកវិទ្យា សាស្ត្រខាងលើបានសង្កត់ធ្ងន់ថា ត្រូវតែធ្វើសកម្មភាពយ៉ាងបន្ទាន់ ប្ដូរផ្ដាច់ ឆាប់រហ័ស ប្រកបដោយចីរភាពនិងក្នុងទ្រង់ទ្រាយធំ “ដើម្បីគ្រប់គ្រងកំណើនសីតុណ្ហភាពផែនដី តាមគោលដៅដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៥បានដាក់ចេញ”។

អ្នកវិទ្យាសាស្ត្រអន្តរជាតិចំនួនជាង២០០នាក់បានឡើងសម្លេងអំពាវនាវឲ្យពិភពលោកចាំបាច់ត្រូវធ្វើសកម្មភាពភ្លាមមួយរំពិចដើម្បីទប់ស្កាត់ការឡើងកំដៅនៃភព ផែនដី ហើយព្រមានថា ការប្រែប្រួលអាកាសធាតុអាចបន្សល់ទុកមកនូវផលវិបាកមួយ ចំនួនដែល “មិនអាចបញ្ច្រាស” ក្នុងអំឡុងច្រើនជំនាន់បានឡើយ។
ក្នុងលិខិតដែលបានផ្ញើរទៅកាន់កិច្ចប្រជុំកំពូលអំពីការប្រែប្រួលអាកាសធាតុ (COP២៦) ដែលកំពុងប្រព្រឹត្តទៅនៅ Glasgow (ចក្រភពអង់គ្លេស) ក្រុមអ្នកវិទ្យា សាស្ត្រខាងលើបានសង្កត់ធ្ងន់ថា ត្រូវតែធ្វើសកម្មភាពយ៉ាងបន្ទាន់ ប្ដូរផ្ដាច់ ឆាប់រហ័ស ប្រកបដោយចីរភាពនិងក្នុងទ្រង់ទ្រាយធំ “ដើម្បីគ្រប់គ្រងកំណើនសីតុណ្ហភាពផែនដី តាមគោលដៅដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៥បានដាក់ចេញ”។
លិខិតដែលមានហត្ថលេខារបស់អ្នកនិពន្ធមួយចំនួននៃរបាយការណ៍របស់គណៈកម្មការអន្តររដ្ឋាភិបាលទទួលបន្ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ (IPCC) ចំណុះអង្គ ការសហប្រជាជាតិ (អ.ស.ប) បានអំពាវនាវឲ្យបណ្ដាតំណាងដែលអញ្ជើញចូលរួម COP២៦ “ទទួលស្គាល់យ៉ាងពេញលេញ” នូវភស្តុតាង វិទ្យាសាស្ត្រដែលពួកគេបានបូក សរុបពាក់ព័ន្ធដល់ការគំរាមកំហែងធ្ងន់ធ្ងរបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ