កិច្ចចរចារលើកិច្ចព្រមព្រៀង FTA វៀតណាម - ចក្រភពអង់គ្លេសគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - សិក្ខាសាលាតាមអ៊ិនធឺរណែតរវាងវៀតណាម - ចក្រ ភពអង់គ្លេសស្តីពី “ទស្សនវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មរបស់វៀត ណាម៖ ឱកាសសម្រាប់ធុរកិច្ចវៀតណាមនិងអង់គ្លេស” បានធ្វើឡើង នារសៀលថ្ងៃទី ៦ ខែតុលា។ 
កិច្ចចរចារលើកិច្ចព្រមព្រៀង FTA វៀតណាម - ចក្រភពអង់គ្លេសគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Đức Duy/Vietnam+)

ថ្លែងនៅក្នុង សិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Hoang Quoc Vuong បានសង្កត់ធ្ងន់ ថា ចក្រភពអង់គ្លេសគឺជាទីផ្សារសំខាន់ និងជាដៃគូអាទិ ភាពសម្រាប់កិច្ចសហប្រតិបត្តិការរបស់វៀតណាម។ ចក្រភពអង់គ្លេសគឺជាទីផ្សារមានសក្តា នុពលសម្រាប់ផលិតផលកសិ កម្មត្រូពិក វាយនភណ្ឌ ស្បែក ជើង ផលិតផលធ្វើពីឈើ និងទូរស័ព្ទ ដែលសុទ្ធតែជាផលិត ផលឧត្តមភាពរបស់វៀតណាម។ ជាមួយគ្នានេះ វៀតណាមគឺជាទីផ្សារ ជាច្រកចេញចូលសម្រាប់ សហគ្រាសអង់គ្លេសដើម្បីចូលទៅកាន់ទីផ្សារក្នុងតំបន់ដ៏ធំមួយនេះ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Hoang Quoc Vuong បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សហគ្រាសអង់គ្លេស លើវិស័យថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់នៅលំហរសមុទ្រវៀតណាមរបស់សហគ្រាសអង់គ្លេស។

ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម លោក Gareth Ward បានមានប្រសាសន៍ថា៖ វៀតណាមនិងចក្រភពអង់គ្លេសកំពុងចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជំនាន់ថ្មីរវាងប្រទេសទាំងពីរ និង អាចសម្រេចបាននៅចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ