កិច្ចចរចាររបស់គណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីទទួលបានបរាជ័យ

Chia sẻ
(VOVWORLD) - លោក Geir Pedersen បានប្រកាសថានឹងទៅបំពេញទស្សនកិច្ចនៅក្រុង   Damascus នាពេលឆាប់ៗនេះ បន្ទាប់ពីគណៈ កម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីទទួលបានបរាជ័យក្នុងការឯកភាពគ្នាស្តីពីការធ្វើពង្រាងរដ្ឋធម្មនុញ្ញនៅក្នុងសម័យប្រជុំមួយសប្តាហ៍នាពេលកន្លងមកនេះ។
កិច្ចចរចាររបស់គណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីទទួលបានបរាជ័យ - ảnh 1បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pedersen (រូបថត៖ RT)

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pedersen បានប្រកាសថា គណៈកម្មាធិ ការរដ្ឋធម្មនុញ្ញស៊ីរី បានបញ្ចប់ការចរចារបស់ខ្លួននៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ២៩ ខែមករា ហើយក៏បានពិពណ៌នាថាវាជារឿងគួរឲ្យខកចិត្តតែម្តង។

លោក Geir Pedersen បានប្រកាសថានឹងទៅបំពេញទស្សនកិច្ចនៅក្រុង   Damascus នាពេលឆាប់ៗនេះ បន្ទាប់ពីគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីទទួលបានបរាជ័យក្នុងការឯកភាពគ្នាស្តីពីការធ្វើពង្រាងរដ្ឋធម្មនុញ្ញនៅក្នុងសម័យប្រជុំមួយសប្តាហ៍នាពេលកន្លងមកនេះ។ សមាជិកទាំង ៤៥ រូបនៃគណៈកម្មាធិការធម្មនុញ្ញស៊ីរី រួមមានតំណាងរដ្ឋាភិបាល ភាគីប្រឆាំង និងសង្គមស៊ីវិល កំពុងត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការ ដើម្បីធ្វើពង្រាងរដ្ឋធម្មនុញ្ញថ្មី និងឈានទៅការបោះឆ្នោតក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ