កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិននឹងចាប់ផ្តើមឡើងវិញមុនជំនួបកំពូល G20 នៅប្រទេសជប៉ុន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកនឹងជួបពិភាក្សាជាមួយប្រធានរដ្ឋចិន លោកស៊ីជីនពីងនៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុននាចុងខែហើយលោកបន្តថាកិច្ចរចរចាពាណិជ្ជកម្មទ្វេភាគីនឹងចាប់ផ្តើមឡើងវិញមុនពេលនេះផងដែរ។
កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិននឹងចាប់ផ្តើមឡើងវិញមុនជំនួបកំពូល G20 នៅប្រទេសជប៉ុន - ảnh 1 ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump

ចែករំលែកនៅតាមបណ្តាញសង្គម Twitter លោក Donald Trump បានអះអាងថាលោកបានមានកិច្ចសន្ទនាតាមទូរស័ព្ទ "ដ៏ល្អ" ជាមួយប្រធានរដ្ឋចិន ដែលក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាចាប់ផ្តើមឡើងវិញនូវកិច្ចការរៀបចំផងដែរ។ លោក Donald Trump បានបញ្ជាក់ថា ភាគីទាំងពីរនឹងមានកិច្ចប្រជុំបើកទូលាយបន្ថែមទៀតនាសប្តាហ៍ក្រោយនៅខាងក្រៅកំពូល G20 នៅប្រទេសជប៉ុន។ ក្រុមចរចារនៃភាគីទាំងពីរ នឹងចាប់ផ្តើមធ្វើការរួមជាមួយគ្នាមុនពេលកិច្ចប្រជុំនេះប្រព្រឹត្តទៅ។ គួរបញ្ជាក់ថា អាមេរិកនិងចិនកំពុងធ្លាក់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចពិភពលោក ព្រមទាំងដាក់សម្ពាធលើបណ្តាទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ