នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc |
ក្នុងអត្ថបទនេះ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលរបស់ប្រជាជនវៀតណាមដែលបានស្រេចនាឆ្នាំ ២០១៨ កន្លងទៅ ព្រមទាំងបញ្ជាក់ច្បាស់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំដែលវៀតណាមបង្កើនល្បឿន និងធ្វើឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីខិតខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ យោងតាមនោះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គប្បីផ្តោតលើការពង្រឹងមូលដ្ឋានគ្រឹះនៃម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ព្រមទាំងធានាតុល្យភាពធំៗ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍវប្បធម៌-សង្គមត្រូវតែសក្តិសមនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់ទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនពិមួយថ្ងៃទៅមួយថ្ងៃ។ លើកជាងនេះទៅទៀត រដ្ឋាភិបាលវៀតណាមក៏ប្តេជ្ញាចិត្តជម្រុញការធ្វើកំណែទម្រង់រដ្ឋបាល និងកសាងរដ្ឋាភិបាលអេឡិចត្រូនិច រួមទាំងពង្រឹងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងខ្ជះខ្ជាយ។ នៅទីបញ្ចប់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជឿជាក់ថាដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល រួមជាមួយកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងច្នៃប្រឌិតរបស់សហគមន៍ធុរកិច្ចនិងប្រជាជនគ្រប់ជាន់ថ្នាក់នោះ វៀតណាមនឹងខិតខំប្រឹងប្រែងដោយមានប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីអនុវត្តគោលដៅនិងភារកិច្ចប្រកបដោយជោគជ័យក្នុងឆ្នាំ ២០១៩ ផងដែរ៕