(VOV)_ក្នុងឆ្នាំ ២០១៤ កិច្ចការបរទេសប្រជាជនរួមចំណែកយ៉ាងសំខាន់ ក្នុង
បុព្វហេតុកសាងនិងការពារមាតុប្រទេស ជាពិសេសគឺកិច្ចការពារឯករាជ្យ អធិប
តេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត។ ថ្លែងមតិនៅក្នុងសន្និសីទគណ
ប្រធាន នីតិកាលទី៥ លើកទី២ នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម នារ
សៀលថ្ងៃទី២០ មករា នៅទីក្រុងហាណូយ លោក Vu Xuan Hong ប្រធានសម្ព័ន្ធ
បណ្ដាអង្គការមិត្តភាពវៀតណាម បានអោយដឹងថា៖
“ ចំពោះយើងខ្ញុំ មានបញ្ហា១ដែលកើតមានឡើង នោះគឺជាការ៥ដែលចិន
ដាក់ស្ថានីយខួងប្រេង Haiyang Shinyou 981នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត
ណាម។កិច្ចការបរទេសប្រជាជនបានចូលរួមការតស៊ូប្រឆាំងអំពើខុសឆ្គងទាំងនេះ
និងដណ្ដើមបានជោគជ័យនានាដ៏សែនសំខាន់។ ក្នុងនោះមានការតភ្ជាប់បណ្ដាញ
មិត្តភក្តិអន្តរជាតិ ដើម្បីឡើងសម្លេងការពារ គាំទ្រវៀតណាម។”
![កិច្ចការបរទេសប្រជាជនរួមចំណែកការពារឯករាជ្យ អធិបតេយ្យភាពរបស់មាតុប្រទេស - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_01_21/tin_tuc_tinh_hinh_bien_dong.jpg) |
ស្ថានីយខួងប្រេង Haiyang Shinyou 981 |
អង្គសន្និសីទលើកនេះបានអនុម័តលើទិសដៅការងារក្នុងឆ្នាំ ២០១៥ ប្រមូល
ផ្តុំចូលក្នុងខ្លឹមសារសំខាន់ៗដូចជា៖ ពង្រឹងនិងពង្រីកបណ្ដាញមិត្តភក្តិអន្តរជាតិ
ដៃគូអន្តរជាតិ …លៗ៕