កងយោធានិងប្រជាជនទីក្រុង Can Tho អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ៖ ពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន

Chia sẻ
(VOVWORLD) - ថ្លែងនៅកម្មវិធី លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភា និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានកោតសរសើរទីក្រុង Can Tho ដោយបានរៀបចំបុណ្យតេតកងយោធា-ប្រជាជនដ៏មានអត្ថន័យជាក់ស្ដែង និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិខ្មែរ។
កងយោធានិងប្រជាជនទីក្រុង Can Tho អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ៖ ពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន - ảnh 1លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភា និងជាប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)

កម្មវិធី “កងយោធានិងប្រជាជន Can Tho អំណរបុណ្យចូលឆ្នាំថ្មី ២០២១” បានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី១០ មេសា នៅវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ ខ័ណ្ឌ O Mon ទីក្រុង Can Tho ដើម្បីទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។ នេះជាលើកដំបូងហើយដែលទីក្រុង Can Tho រៀបចំព្រឹត្តិការណ៍នេះ។ ថ្លែងនៅកម្មវិធី លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភា និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានកោតសរសើរទីក្រុង Can Tho ដោយបានរៀបចំបុណ្យតេតកងយោធា-ប្រជាជនដ៏មានអត្ថន័យជាក់ស្ដែង និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិខ្មែរ។ លោកក៏បានជូនពរព្រះសង្ឃ អាចារ្យ កម្មាភិបាល មន្ត្រីរដ្ឋការ យុទ្ធជននិងប្រជាជនជាជនជាតិខ្មែរទាំងមូល ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២១ ប្រកបដោយភាពសុខសាន្តត្រាណ ភាពកក់ក្ដៅនិងសុភមង្គលផងដែរ

គួរជម្រាបបន្ថែមទៀតថា កម្មវិធីកងទ័ព-ប្រជាជនអំណរសាទរបុណ្យចូលឆ្នាំថ្មីមានសកម្មភាពជាច្រើនដូចជា៖ អុជបំភ្លឺផ្លូវជនបទ កសាងផ្ទះមហាសាមគ្គីភាព ប្រគល់អំណោយជូនគ្រួសារស្ថិតនៅក្នុងគោលនយោបាយ គ្រួសារក្រីក្រនិងប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សក្រីក្រតែឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ។ សកម្មភាពទាំងនេះបានពង្រឹង រឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ