កងពេទ្យកម្រិត ២ លេខ ២ របស់វៀតណាមចេញដំណើរបំពេញ បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម) |
នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីចេញដំណើរកងពេទ្យកម្រិត ២ លេខ ២ ទៅបំពេញបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong អគ្គសេនាធិការងបានបញ្ជាឱ្យ ចេញដំណើរ ព្រមទាំងរំលឹកដល់កម្មាភិបាល និងបុក្គលិកនៃកងពេទ្យគប្បីអនុវត្តល្អនូវកម្មវិធីហ្វឺកហ្វឹនតាមការកំណត់ អនុវត្តន៍ល្អការងារជំនួសឲ្យកងពេទ្រកម្រិត ២លេខ ១ ។
នៅក្នុងពិធីនេះអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានប្រគល់ភារកិច្ចជូនកងពេទ្យកម្រិត ២ លេខ ២ ដោយស្នើឱ្យកម្មាភិបាល និងបុគ្គលិកត្រូវរួមសាមគ្គីគ្នា ជំនះពុះពារលើរាល់ការលំបាក និងសម្រេចល្អរាល់ភារកិច្ចដែលបានវៀតណាម និងអង្គការសហប្រជាជាតិប្រគល់ជូន។៕