កងទ័ពអ៊ីស្រាអែលបន្តវាយប្រហារមន្ទីរពេទ្យនៅហ្គាហ្សា

Chia sẻ
(VOVWORLD) - ទោះបីជាមានរលកនៃការតវ៉ាខ្លាំងនៅជុំវិញពិភពលោកក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនាថ្ងៃទី ១៦ ខែវិច្ឆិកា នៅតែបន្តជំរុញការវាយប្រហារ ទាំងប្រើប្រាស់កម្លាំងទ័ពអាកាស កងទ័ពជើងទឹក កាំភ្លើងធំ និងថ្មើរជើង នៅលើតំបន់ហ្គាហ្សាស្ទ្រីប។

ជាពិសេស កងកម្លាំងជើងគោកអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើមន្ទីរពេទ្យអន្តរជាតិ Al Ahli ដែលរងការវាយប្រហារដោយកាំជ្រួចរបស់អ៊ីស្រាអែលកាលពីខែមុន បណ្តាលឲ្យអ្នកជំងឺមួយចំនួនត្រូវស្លាប់ និងប៉ះពាល់យ៉ាងខ្លាំងដល់ការងារជួយសង្គ្រោះក្នុងការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ។

កងទ័ពអ៊ីស្រាអែលបន្តវាយប្រហារមន្ទីរពេទ្យនៅហ្គាហ្សា - ảnh 1មន្ទីរពេទ្យមួយក្នុងតំបន់ហ្កាហ្សារងការខូចខាតបន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៩ វិច្ឆិកា។ រូបថត៖ THX/TTXVN

កាលពីម្សិលមិញផងដែរ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានថ្កោលទោសអ៊ីស្រាអែលដែលមិនមានឆន្ទៈនយោបាយសម្រាប់ដំណោះស្រាយរដ្ឋពីរ ហើយបានអះអាងឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាស្ទ្រីប តាមរយៈច្រកព្រំដែន Rafah។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងគែរ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានឲ្យដឹងថា តំបន់តំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ West Bank គឺជាផ្នែកមិនអាចបំបែកបាននៃទឹកដីប៉ាឡេស្ទីនដែលត្រូវរងការកាន់កាប់។ អាជ្ញាធរប៉ាឡេស្ទីនទទួលខុសត្រូវលើការគ្រប់គ្រងដែនដីដែលរងការកាន់កាប់ និងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រងរឿងនេះ។ ទាក់ទិននឹងជម្លោះដែលកំពុងកើតមាននៅតំបន់ហ្គាហ្សាស្ទ្រីប ប្រមុខការទូតអេហ្ស៊ីបបានអះអាងថា ការផ្តោតសំខាន់នាពេលបច្ចុប្បន្នគឺជំរុញបទឈប់បាញ់។

ក្នុងពេលជាមួយគ្នានោះ សភាន័រវេសកាលពីម្សិលមិញបានអនុម័តសេចក្តីសម្រេចចិត្តមួយដោយអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសនេះត្រៀមខ្លួនដើម្បីទទួលស្គាល់ប៉ាឡេស្ទីនជាប្រទេស "ឯករាជ្យ"។ មុននោះ អ៊ីស្លង់ ស៊ុយអែត ប៉ូឡូញ សាធារណរដ្ឋឆែក និងរូម៉ានី គឺជាប្រទេសដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនស្របច្បាប់។ កាលពីម្សិលមិញផងដែរ ថ្លែងមតិនៅចំពោះមុខសភាអេស្ប៉ាញ នាយករដ្ឋមន្ត្រី Pedro Sanchez បានប្រកាសថាលោកកំពុង "ខិតខំប្រឹងប្រែង" ឆ្ពោះទៅរកគោលដៅរបស់ Madrid និងអឺរ៉ុបដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ