កងទ័ពហ្គាបុងប្រកាសធ្វើពលប្រហារ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីហ្គាបុងលោក Ali Bongo Ondimba ដែលកាន់អំណាចអស់រយៈពេល ១៤ ឆ្នាំបានជាប់ឆ្នោតអាណត្តិទី ៣ ជាមួយសម្លេងគាំទ្រចំនួន ៦៤,២៧% ។
កងទ័ពហ្គាបុងប្រកាសធ្វើពលប្រហារ - ảnh 1ក្រុមនាយទាហានយោធាហ្គាបុងបានប្រកាសដណ្ដើមសិទ្ធិដឹកនាំរដ្ឋាភិបាល និងប្រទេស

ក្នុងសេចក្តីប្រកាសនៅលើប៉ុស្តិ៍ទូរទស្សន៍ ហ្គាបុង TV 24 នៅព្រឹកថ្ងៃទី ៣០ សីហា - ម៉ោងក្នុងស្រុក ក្រុមនាយទាហានយោធាហ្គាបុងបានប្រកាសដណ្ដើមសិទ្ធិដឹកនាំរដ្ឋាភិបាល និងប្រទេស ផ្អាករដ្ឋធម្មនុញ្ញ និងបិទព្រំដែនដោយគ្មានកំណត់រយៈពេល។

ពលប្រហារបានកើតឡើងភ្លាមៗបន្ទាប់ពីស្ថាប័នរៀបចំការបោះឆ្នោតហ្គាបុងនាថ្ងៃដដែលបានប្រកាសថាប្រធានាធិបតីហ្គាបុងលោក Ali Bongo Ondimba ដែលកាន់អំណាចអស់រយៈពេល ១៤ ឆ្នាំបានជាប់ឆ្នោតអាណត្តិទី ៣ ជាមួយសម្លេងគាំទ្រចំនួន ៦៤,២៧% ។ ក្រុមនាយទាហានយោធាបានប្រកាសលុបចោលលទ្ធផលនៃការបោះឆ្នោតសកល ដោយចោទប្រកាន់ថាមានការក្លែងបន្លំ។ ក្រុមនេះបានចាត់ទុកថា រដ្ឋាភិបាលបានធ្វើការខ្វះការទទួលខុសត្រូវ បណ្ដាលឲ្យស្ថានភាពសន្តិសុខ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិកាន់តែអាក្រក់ទៅៗ។ ដូច្នេះ កងទ័ពត្រូវបង្ខំចិត្តធ្វើសកម្មភាពការពារប្រទេស។ យោងតាមសេចក្តីប្រកាស ក្រុមពលប្រហារបានបង្កើតគណៈកម្មាធិការបណ្តោះអាសន្នមួយដើម្បីដឹកនាំប្រទេស។ ប្រភពព័ត៌មានមួយក្នុងតំបន់បានឲ្យដឹងថា ពួកគេបានឮស្នូរសម្លេងផ្ទុះជាច្រើននៅរដ្ឋធានី Libreville ផងដែរ៕

ប្រតិកម្មទៅវិញ