កងទ័ពស៊ីរីវាយបំផ្លិចបំផ្លាញខ្សែការពារមួយរបស់ក្រុមជុលនិយម Ghouta ប៉ែកខាងកើត |
នេះគឺជាជោគជ័យរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ក្នុងការវាយបំផ្លិចបំផ្លាញខ្សែការពាររបស់ក្រុមជ្រុលនិយមនៅភាគខាងត្បូងតំបន់ Ghouta ប៉ែកខាងកើត។ យោងតាមស្ថាប័នឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) ដែលមានទីស្ដីការនៅអង់គ្លេសថា៖ កងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមឡើងវិញការគ្រប់គ្រង តំបន់ Ghouta ប៉ែកខាងកើត ចំនួន ១ / ៤។
ទន្ទឹមនឹងនោះ នាថ្ងៃទី ៤ មិនា អង្គការសហប្រជាជាតិ បានប្រកាសរបាយការណ៍ថ្មីៗស្ដីពីស្ថានភាពហិង្សាដ៏ធ្ងន់ធ្ងរនៅតំបន់នេះ ក្នុងនោះសម្ដែងក្ដីព្រួយ បារម្ភអំពីជនស៊ីវិលកំពុងក្លាយទៅជាជនរងគ្រោះក្នុងការវាយប្រហារនេះ៕