កងទ័ពស៊ីរីដណ្តើមបានការត្រួតពិនិត្យខ័ណ្ឌយុទ្ធសាស្ត្រនៅទីក្រុង Homs

Chia sẻ
(VOVworld) – នាថ្ងៃទី ២៩ កក្ដា កាណាល់ទូរទស្សជាតិស៊ីរីបានឲ្យដឹងថា៖ កងទ័ពប្រទេសនេះដណ្តើមបានការត្រួតពិនិត្យខ័ណ្ឌ Khaldiyed នៅទីក្រុង
 Homs ភាគកណ្ដាលស៊ីរី។ 
កងទ័ពស៊ីរីដណ្តើមបានការត្រួតពិនិត្យខ័ណ្ឌយុទ្ធសាស្ត្រនៅទីក្រុង Homs  - ảnh 1
កងទ័ពប្រទេសនេះដណ្តើមបានការត្រួតពិនិត្យខ័ណ្ឌ Khaldiyed នៅទីក្រុង Homs ភាគកណ្ដាលស៊ីរី។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៩ កក្ដា កាណាល់ទូរទស្សជាតិស៊ីរីបានឲ្យដឹងថា៖ កងទ័ព
ប្រទេសនេះដណ្តើមបានការត្រួតពិនិត្យខ័ណ្ឌ Khaldiyed នៅទីក្រុង Homs ភាគ
កណ្ដាលស៊ីរី។ នេះគឺជាមូលរដ្ឋានយោធាស្នូលរបស់កងកំលាំងនៃភាគី ប្រឆាំងស៊ីរី។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី​ ១ ខែ ដែល កងទ័ពស៊ីរីដោយ
មានការជួយឧបត្ថម្ភនៃចលនា Hezbollah បានចាប់ផ្តើមការវាយប្រហារមេសំដៅដណ្តើម
បានតំបន់សំខាន់នានា ដែលភាគីប្រឆាំងកំពុងទន្ទ្រានកាន់កាប់នៅទីក្រុង Homs។ នេះត្រូវបានចាត់ទុកជាជ័យជំនះដ៏សែន​សំខាន់របស់កងទ័ពស៊ីរីនៅទីក្រុងនេះ ចាប់
តាំងពីពេលយុទ្ធនាការនៅខ័ណ្ឌ Baba Amr ដែលបានអនុវត្ត នាខែ មិនា ឆ្នាំ ២០១២។ ជំលោះដែលអូសបន្លាយក្នុងរយៈ ពេល ២៨ ខែ កន្លងមកនៅស៊ីរី បានធ្វើឲ្យមនុស្ស
ចំនួន ១ សែន នាក់​ ត្រូវស្លាប់ និង ១ លាន ៧ សែន នាក់ ត្រូវភៀសខ្លួន៕

ប្រតិកម្មទៅវិញ