កាលពីថ្ងៃទី ២៥ ខែមករា កងទ័ពសូម៉ាលីបានប្រកាសថា ខ្លួនបានសម្លាប់យុទ្ធជនជាង ៥០ នាក់នៃចលនាភេរវករ Al-Shabaab ក្នុងអំឡុងពេលប្រតិបត្តិការយោធានៅក្នុងតំបន់ Meron នៃស្រុក Haratiri ក្នុងខេត្ត Mudug ភាគកណ្តាល។ មន្ត្រីយោធាសូម៉ាលីបានបន្ថែមថា ដោយមានជំនួយពីកងកម្លាំងអន្តរជាតិ កងទ័ពសូម៉ាលីបានបើកប្រតិបត្តិការវាយលុកក្នុងតំបន់ និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ពួកភេរវករ។ បច្ចុប្បន្ននេះ ប្រតិបត្តិការដើម្បីតាមដាន និងបណ្ដេញអ្នកដែលនៅសេសសល់នៃចលនា Al-Shabaab នៅតែបន្ត។
មុននេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានក្នុងរដ្ឋធានី Mogadishu រដ្ឋមន្ត្រីក្រសួងព័ត៌មានសូម៉ាលីបានប្រកាសថា អ្នកប្រយុទ្ធ Al-Shabaab ចំនួន ៣២៣ នាក់ត្រូវបានសម្លាប់ ហើយអាជ្ញាធរបានដណ្តើមយកទីក្រុងចំនួន ១៣ មកវិញកាលពីសប្តាហ៍មុន៕