កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្ដើមយកវិញការកាន់កាប់តំបន់ថ្មីនៅប៉ែកខាងលិចទីក្រុង Mosul

Chia sẻ
(VOVworld) - កងកម្លាំងយោធាអ៊ីរ៉ាក់នាថ្ងៃទី១៣
មេសា បានដណ្ដើមយកវិញការ កាន់កាប់តំបន់ថ្មីនៅ
ប៉ែកខាងលិចទីក្រុង Mosul ក្រោយពីការប្រយុទ្ធយ៉ាង
កាច សាហាវជាមួយនឹងខ្មាន់កាំភ្លើងនៃអង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាស។
កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្ដើមយកវិញការកាន់កាប់តំបន់ថ្មីនៅប៉ែកខាងលិចទីក្រុង Mosul - ảnh 1
កងកម្លាំងយោធារដ្ឋាភិបាលអ៊ីរ៉ាក់ (រូបថត៖AFP/TTXVN)

(VOVworld) - កងកម្លាំងយោធាអ៊ីរ៉ាក់នាថ្ងៃទី១៣ មេសា បានដណ្ដើមយកវិញ
ការកាន់កាប់តំបន់ថ្មីនៅប៉ែកខាងលិចទីក្រុង Mosul ក្រោយពីការប្រយុទ្ធយ៉ាងកាច
សាហាវជាមួយនឹងខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។ឧត្តម
សេនីយ៍ទោ Abdul Amir Yarallah នៃបញ្ជាការដ្ឋានយុទ្ធនាការរួមរបស់អ៊ីរ៉ាក់ (JOC)
ឲ្យដឹងថា​កងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បានរំដោះតំបន់ជុំវិញខេត្ត Aabar
ប៉ែកខាងលិចទីក្រុង Mosul ក្រោយរយៈពេលច្រើនថ្ងៃប្រយុទ្ធជាមួយក្រុមខ្មាន់
កាំភ្លើងអ៊ីស្លាមជ្រុលនិយម។
ក្នុងពេលនោះ ប៉ូលីសនិងកងកម្លាំងពិសេសក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បន្តចូលរួម
ប្រយុទ្ធប្រឆាំង IS នៅតំបន់ប៉ែកខាងត្បូងនិងប៉ែកខាងលិចនៅខាងក្រៅទីក្រុង
Mosul៕

ប្រតិកម្មទៅវិញ