កងទ័ពប្រជាជនវៀតណាមលើកកម្ពស់កម្លាំងប្រយុទ្ធ រឹងមាំអំពីនយោបាយដើម្បីការពារប្រទេសជាតិ

Chia sẻ

(VOVWORLD) - ថ្ងៃទី ២២ ធ្នូនេ ជាថ្ងៃអបអរសាទរលើកទី ៧៨ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២២) និងខួបលើកទី ៣៣ នៃពិធីបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២២)។

កងទ័ពប្រជាជនវៀតណាមលើកកម្ពស់កម្លាំងប្រយុទ្ធ រឹងមាំអំពីនយោបាយដើម្បីការពារប្រទេសជាតិ - ảnh 1នាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូក្រសួងការពារប្រទេស បានចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជននៃកងវរសេនាធំកាំភ្លើងធំទី ៤ កងពលលេខ ១០   (ខែវិច្ឆិកា ឆ្នាំ២០២២) (រូបថត៖ Vu Duy Hien/ qdnd.vn)

ក្នុងរយៈពេល ៧៨ ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមតែងតែស្មោះត្រង់ចំពោះបក្ស មាតុភូមិ និងប្រជាជន; តែងតែលើកតម្កើងឆន្ទៈដ៏អស្ចារ្យក្នុងការប្រយុទ្ធដោយវីរភាព ឈ្លាសវៃ ច្នៃប្រឌិត   ឧស្សាហ៍ព្យាយាមសិក្សាស្រាវជ្រាវ និងធ្វើជាម្ចាស់នៃវិទ្យាសាស្ត្រ និងសិល្បៈយោធា បង្កើតស្នាដៃដ៏រុងរឿង កសាងរូបភាពដ៏ស្រស់បំព្រងជា៖ “កងទ័ពលោកអ៊ំហូ”។ ការពារមាតុភូមិ ការពារបក្ស ការពាររបប ការពារសមិទ្ធិផលនៃបដិវត្តន៍ និងជីវភាពសន្តិភាពរបស់ប្រជាជន ... គឺជាភារកិច្ចដ៏ពិសិដ្ឋរបស់កងទ័ពប្រជាជនវៀតណាមសព្វថ្ងៃ។

កងទ័ពប្រជាជនវៀតណាមលើកកម្ពស់កម្លាំងប្រយុទ្ធ រឹងមាំអំពីនយោបាយដើម្បីការពារប្រទេសជាតិ - ảnh 2កងទ័ពនៃកងពលធំលេខ ៣៣០ (យោធភូមិភាគទី ៩) ជួយប្រជាជននៅស្រុក Tinh Bien ខេត្ត An Giang សាងសង់ទំនប់ទឹកការពារទឹកជំនន់ (រូបថត៖ Ha Quoc Thai/ qdnd.vn)

អញ្ជើញថ្លែងមតិក្នុងសន្និសីទនយោបាយយោធា ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong លេខាគណៈកម្មាធិការមជ្ឈិមបក្ស បានគូសបញ្ជាក់ថា៖ “កងទ័ពទាំងមូលត្រូវតែយល់ដឹងបន្ថែមទៀតនិងយល់ឱ្យបានហ្មត់ចត់ក្នុងការអនុវត្តមាគ៌ាការពារជាតិក្នុងប្រជាជនទាំងអស់,  ការការពារមាតុភូមិនៅក្នុងស្ថានភាពថ្មី; លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ការពារជាតិនៅគ្រប់កម្រិត។ ស្នើយន្តការសមស្របមួយ ដើម្បីឈានទៅបំពេញតួនាទី និងការទទួលខុសត្រូវនៃប្រព័ន្ធនយោបាយ ចូលរួមយ៉ាងសកម្មក្នុងការកសាង និងបង្រួបបង្រួមជាតិការពារជាតិដ៏រឹងមាំ ការពារតំបន់យោធា និងតំបន់ការពារនៅគ្រប់កម្រិតប្រកបដោយស្ថិរភាព”។

កងទ័ពប្រជាជនវៀតណាមលើកកម្ពស់កម្លាំងប្រយុទ្ធ រឹងមាំអំពីនយោបាយដើម្បីការពារប្រទេសជាតិ - ảnh 3អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅសន្និសីទនយោបាយយោធានៃកងទ័ពទាំងមូលឆ្នាំ ២០២២ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏ស្នើថា កងទ័ពលើកកំពស់គុណភាពរួម និងកម្លាំងប្រយុទ្ធ; ឆ្លើយតបយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខដែលមិនមែនជាប្រពៃណី ប្រយុទ្ធប្រឆាំងនឹងប្រភេទផ្សេងៗនៃសង្គ្រាមបច្ចេកវិទ្យាខ្ពស់៕

 

ប្រតិកម្មទៅវិញ