កងទ័ពជាតិលីប៊ីសន្យាឈប់បាញ់គ្នា

Chia sẻ
(VOVWORLD) - លីប៊ីកំពុងប្រឈមនឹងការឡើងជណ្ដើរនៃជម្លោះផ្ទៃក្នុង ក្នុងបរិបទ ដែលទួរគីបានគាំទ្ររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Fayez al-Sarraj សំដៅប្រឆាំងនឹងកងទ័ពជាតិលីប៊ី របស់លោកឧត្តមសេនីយ៍ Khalifa Haftar ដែលត្រូវបានអេហ្ស៊ីប និង អេមីរ៉ាតអារ៉ាប់រួម (UAE) គាំទ្រផងដែរ។
កងទ័ពជាតិលីប៊ីសន្យាឈប់បាញ់គ្នា - ảnh 1កងទ័ពជាតិលីប៊ីសន្យាឈប់បាញ់គ្នា (រូបថត៖ Skynews.jpg) 

កងទ័ពជាតិលីប៊ីនៅថ្ងៃទី ៦ ខែកញ្ញាបានសន្យាឈប់បាញ់គ្នាតាមគំនិតផ្ដួចផ្ដើមរបស់អេហ្ស៊ីប។ អ្នកនាំពាក្យកងទ័ពជាតិលីប៊ី លោកឧត្តមសេនីយ៍ត្រី Al-Mismari បានឲ្យដឹងថា កងទ័ពជាតិតែងតែស្វែងរកសន្តិភាព និងសន្តិសុខ ដើម្បីអនុវត្តន៍ក្ដីសុបិនរបស់ប្រជាជនលីប៊ី អំពីប្រទេសមួយ ដែលគ្មានភេរវកម្ម។

សូមបញ្ជាក់ដែរថា លីប៊ីកំពុងប្រឈមនឹងការឡើងជណ្ដើរនៃជម្លោះផ្ទៃក្នុង ក្នុងបរិបទ ដែលទួរគីបានគាំទ្ររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Fayez al-Sarraj សំដៅប្រឆាំងនឹងកងទ័ពជាតិលីប៊ី របស់លោកឧត្តមសេនីយ៍ Khalifa Haftar ដែលត្រូវបានអេហ្ស៊ីប និង អេមីរ៉ាតអារ៉ាប់រួម (UAE) គាំទ្រផងដែរ៕

ប្រតិកម្មទៅវិញ