|
កងទ័ពជើងអាកាសរុស្ស៊ីបំផ្លា ញ់មូលដ្ឋានជាច្រើនរបស់ IS |
(VOV)_ កងទ័ពស៊ីរី នាថ្ងៃទី១៩ តុលា បានអោយដឹងថា៖ ក្នុងរយៈពេល២៤
ម៉ោងកន្លងទៅ កងទ័ពជើងអាកាសរុស្ស៊ី បានដំណើការវាយប្រហារតាមជើងអា
កាស បំផ្លាញ់មូលដ្ឋានចំនួន៤៩ របស់កំលាំង IS នៅតំបន់ផ្សេងៗរបស់ស៊ីរី។ ទី
ភ្នាក់ងារសារព័ត៍មានស៊ីរី SANA បានអោយដឹងថា៖ ការវាយប្រហារតាមជើងអា
កាសនេះបានបំផ្លាញមូលដ្ឋានជាច្រើន របស់ក្រុម IS នៅជាយទិក្រុង Damascus
ខេត្ត Alepppo ខេត្ត Idlib ទីក្រុង Latkia និងខេត្ត Hama ។
តាមការស្ថិរតិរបស់កងទ័ពរុស្ស៊ីថា៖ ចាប់ពីពេលវាយប្រហារតាមជើងអាកាសទៅ
លើពួក IS និងបណ្ដាកងកម្លាំងប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយអង្គការ
ភេរវកម្មនៅស៊ីរី ពីថ្ងៃទី៣០កញ្ញាមក កងទ័ពជើងអាកាសរុស្ស៊ីបានបំផ្លាញមូលដ្ឋាន
ចំនួន៥០របស់សមាសភាពភេរវកម្ម៕