កងទ័ពជើងទឹកអាមេរិកនិងសិល្បៈករវៀតណាមជួបប្រាស្រ័យបម្រើ ទស្សនិកជន

Chia sẻ
(VOVWORLD) - ក្រុមនាវិកអាមេរិកនិងក្រុមសិល្បៈករវៀតណាម បាន ច្រៀងបទចម្រៀងជាភាសាអង់គ្លេសផងនិងភាសាវៀតណាមផង ដោយគួបផ្សំ ជាមួយនឹងការលេងស្គរ ត្រែ របស់ក្រុមនាវិកអាមេរិកនិងឧបករណ៍ភ្លេងប្រពៃណី វៀតណាម។
កងទ័ពជើងទឹកអាមេរិកនិងសិល្បៈករវៀតណាមជួបប្រាស្រ័យបម្រើ ទស្សនិកជន - ảnh 1 ទស្សនិកជន Da Nang ចូលរួមជួបប្រាស្រ័យជាមួយក្រុមនាវិកអាមេរិក (រូបថត៖ TTXVN)


 
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang នាយប់ ថ្ងៃទី៧ មិនា ក្រុមអ្នកលេងឧបករណ៍ភ្លេងនិងអ្នកចម្រៀងនៃកងនាវាលេខ៧ កងទ័ពជើងទឹកអាមេរិក រួមជាមួយបណ្ដាសិល្បៈករវៀតណាម បានជួបប្រាស្រ័យ សម្ដែងតូរ្យតន្ត្រី នៅសួនឧទ្យាន Bien Dong ទីក្រុង Da Nang ដើម្បីបម្រើ ប្រជាជននិងភ្ញៀវទេសចរ។ ក្រុមនាវិកអាមេរិកនិងក្រុមសិល្បៈករវៀតណាម បាន ច្រៀងបទចម្រៀងជាភាសាអង់គ្លេសផងនិងភាសាវៀតណាមផង ដោយគួបផ្សំ ជាមួយនឹងការលេងស្គរ ត្រែ របស់ក្រុមនាវិកអាមេរិកនិងឧបករណ៍ភ្លេងប្រពៃណី វៀតណាម។ កម្មវិធីជាស្ពានតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងអាមេរិក តាមរយៈបទចម្រៀង របាំដ៏ផុសផុល ហើយបានទាក់ទាញការ ចូលរួមទស្សនានិងលើកទឹកចិត្តរបស់ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើន កុះករ៕

ប្រតិកម្មទៅវិញ