នាវាដឹកយន្តហោះ HMS Queen Elizabeth (ប្រភព៖ PA) |
ឧត្តមនាវីទោអង់គ្លេស លោក Tony Radaki បានឲ្យដឹងថា នេះគឺជាភ័ស្តុតាងនៃកម្លាំងពលំ និងអត្ថន័យនៃទំនាក់ទំនងកាន់តែកើនឡើងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ចក្រភពអង់គ្លេស និងឥណ្ឌាជាដៃគូដ៏សំខាន់ ហើយការដាក់ពង្រាយក្រុមនាវាដឹកយន្តហោះគឺជានិមិត្តរូបនៃវត្តមានជាសកល
របស់អង់គ្លេសក្នុងការប្តេជ្ញាចិត្តរបស់អង់គ្លេសចំពោះប្រទេសឥណ្ឌានិងតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក នៅចំពោះមុខការគំរាមកំហែង សណ្តាប់ធ្នាប់អន្តរជាតិ។ HMS Queen Elizabeth គឺជានាវាដឹកយន្តហោះទំនើបបំផុតរបស់ចក្រភពអង់គ្លេស ដោយមានមហិច្ឆិតានាំកងទ័ពជើងទឹកអង់គ្លេសវិលត្រឡប់មកសម័យកាលដ៏រុងរឿងឡើងវិញផងដែរ៕