នាវាចការពារម្បាំងមីស៊ីល ០១៦ - Quang Trung នៃកងទ័ពជើងទឹកប្រជាជនវៀតណាម។ (រូបថត៖ VOV) |
សមយុទ្ធនេះបានប្រព្រឹត្តិទៅនៅទីក្រុងកំពង់ផែ Visakhapatnam រដ្ឋ Andhra Pradesh ភាគខាងកើតប្រទេសឥណ្ឌា។ តាមការគ្រោងទុក មានប្រទេសប្រហែល ៣៥ នឹងបញ្ជូននាវាកងទ័ពជើងទឹកទៅចូលរួមសមយុទ្ធ MILAN ឆ្នាំ២០២២នេះ តបតាមការអញ្ជើញរបស់កងទ័ពជើងទឹកឥណ្ឌា; ក្នុងនោះរួមមានតំណាងមហាអំណាចពិភពលោកដូចជា អាមេរិក រុស្ស៊ី ជប៉ុន អូស្ត្រាលី និងអង់គ្លេសជាដើម។
កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។ ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៤ ខែមីនា សមយុទ្ធកងទ័ពជើងទឹក MILAN ឆ្នាំ២០២២ បានរៀបចំឡើងក្រោមប្រធានបទ "មិត្តភាព - តភ្ជាប់ - កិច្ចសហប្រតិបត្តិការ" សំដៅលើកកម្ពស់ទំនួលខុសត្រូវរួម សម្រាប់សន្តិសុខនាវាចរណ៍ ក្នុងការធានាសន្តិសុខដែនសមុទ្រប្រកបដោយសុវត្ថិភាព និងសន្តិសុខ។
សមយុទ្ធកងទ័ពជើងទឹក MILAN ឆ្នាំ២០២២ ត្រូវតែបែងចែកជាពីរដំណាក់កាល គឺដំណាក់កាលនៅកំពង់ផែចាប់ពីថ្ងៃទី ២៥-២៨ ខែកុម្ភៈ និងដំណាក់កាលនៅលើសមុទ្រចាប់ពីថ្ងៃទី ១-៤ ខែមីនា។ ក្នុងសមយុទ្ធ MILAN ឆ្នាំ២០២២ ជាលើកដំបូង កងទពជើងទឹកឥណ្ឌាបានរៀបចំសមយុទ្ធប្រឆាំងនាវាមុជទឹក ក្នុងដំណាក់កាលធ្វើសមយុទ្ធនៅលើសមុទ្រ។ ក្នុងនោះ ឥណ្ឌាក៏បានបង្ហាញពីនាវាជួយសង្គ្រោះក្នុងតំបន់ទឹកជ្រៅ ដែលមានសមត្ថភាពជួយសង្គ្រោះនាវាមុជទឹកដែលកំពុងជួបគ្រោះថ្នាក់ផងដែរ៕