កងទ័ពជើងទឹករុស្ស៊ី ចិននិងអ៊ីរ៉ង់ធ្វើសមយុទ្ធបាញ់គោលដៅនៅសមុទ្រ

Chia sẻ
(VOVWORLD) - កងនាវានៃបណ្ដាប្រទេសខាងលើបាបធ្វើការហាត់សមបាញ់នៅគោលដៅដែលបានកំណត់ទុកជាមុនដោយអាវុធ។
កងទ័ពជើងទឹករុស្ស៊ី ចិននិងអ៊ីរ៉ង់ធ្វើសមយុទ្ធបាញ់គោលដៅនៅសមុទ្រ - ảnh 1 នាវាពិឃាត Neustrashimyy (ប្រភព៖ AFP)

នៅថ្ងៃទី ២ នៃសមយុទ្ធកងទ័ពជើងទឹករួម កងនាវានៃរុស្ស៊ី ចិននិងអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែធ្នូ បានចាកចេញពីកំពង់ផែ Chabahar របស់អ៊ីរ៉ង់ ហើយបានផ្លាស់ទៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌានិងសមុទ្រអូម៉ង់ដើម្បីធ្វើសមយុទ្ធលើកដំបូងនៃសមយុទ្ធរយៈពេល ៤ ថ្ងៃ។ កងនាវានៃបណ្ដាប្រទេសខាងលើបាបធ្វើការហាត់សមបាញ់នៅគោលដៅដែលបានកំណត់ទុកជាមុនដោយអាវុធ។

សមយុទ្ធរួមគ្នាជាមួយចិននិងរុស្ស៊ីអាចត្រូវបានចាត់ទុកថា ជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយនៃការទូតការពារជាតិអ៊ីរ៉ង់ សំដៅបញ្ជូនសារទៅកាន់បណ្តាប្រទេសលោកខាងលិចក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងដើម្បីនាំប្រទេសចូល សម្ព័ន្ធភាពដែនសមុទ្រដើម្បីចូលរួមល្បាតឆ្នេរសមុទ្រ Persia៕

ប្រតិកម្មទៅវិញ