|
កងទ័ពជើងទឹកនៃប្រទេសចំនួន ១០ របស់អាស៊ាននឹងចូលរួមការធ្វើសមយុទ្ធរួមលើសមុទ្រខាងកើត (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២២ សីហា កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានប្រកាសថា៖ កងទ័ពជើងទឹកនៃប្រទេសចំនួន ១០ របស់អាស៊ាន រួមជាមួយ អាមេរិក ជប៉ុន
ចិន រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង អ៊ូស្ត្រាលីនិងនូវ៉ែលហ្សេឡង់ នឹងចូលរួមការធ្វើ
សមយុទ្ធរួម នៅប្រជុំកោះ Natuna និង Anambas របស់ឥណ្ឌូណេស៊ីលើសមុទ្រ
ខាងកើត នាខែ មេសា ឆ្នាំ ២០១៤។ គោលដៅនៃ “ការធ្វើសមយុទ្ធពហុភាគី
Komodo ឆ្នាំ ២០១៤” គឺសំដៅទប់ទល់នឹងការគំរាមកំហែងលើសមុទ្រ។ ក្រៅពី
នោះ ការធ្វើសមយុទ្ធខាងមុខក៏ប្រមូលផ្តុំទៅលើការជួយឧបត្ថម្ភមនុស្សធម៌និង
គ្រោះធម្មជាតិ។ សកម្មភាពយោធាពោលខាងលើប្រព្រឹត្តទៅក្នុងកាលៈទេសៈ
ដែលជំលោះអធិបតេយ្យភាពលើសមុទ្រខាងកើតរវាងប្រទេសជាសមាជិក
អាស៊ានមួយចំនួននិងចិនបានកើតមានឡើងជាច្រើន ក្នុងរយៈពេលកន្លងមក៕