កងទ័ពជើងទឹកថៃអះអាងមិនទាក់ទិនដល់ការផ្ទុះនៅបាំងកក

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី២០មករា កំលាំងចំណានកងទ័ពជើងទឹកថៃបានបដិសេធ​ដាច់ខាតក្នុងការចោទប្រកាន់ចាត់ទុកថា កម្មាភិបាលមួយចំនួននៃកំលាំងនេះទាក់ទិន​ដល់ករណី​ផ្ទុះ​គ្រាប់បែកដែលធ្វើឲ្យមនុស្ស២៨នាក់រងរបួស
កងទ័ពជើងទឹកថៃអះអាងមិនទាក់ទិនដល់ការផ្ទុះនៅបាំងកក - ảnh 1
កំលាំងចំណានកងទ័ពជើងទឹកថៃ (kienthuc.net.vn)

        Vovworld-នាថ្ងៃទី២០មករា កំលាំងចំណានកងទ័ពជើងទឹកថៃបានបដិសេធ​ដាច់ខាតក្នុងការចោទប្រកាន់ចាត់ទុកថា កម្មាភិបាលមួយចំនួននៃកំលាំងនេះទាក់
ទិន​ដល់ករណី​ផ្ទុះ​គ្រាប់បែកដែលធ្វើឲ្យមនុស្ស២៨នាក់រងរបួស១ថ្ងៃមុននោះនៅ​
រដ្ឋធានីបាំងកក-ជា​កន្លែង​ដែលបាតុករប្រឆាំងរដ្ឋាភិបាលប្រមូលផ្ដុំ។ បញ្ជាការនៃ​បញ្ជាការដ្ឋានកលយុទ្ធពិសេស​របស់​កងទ័ពជើងទឹកថៃ ឧត្តមសេនីយ៍ត្រី Vinai
Klom-in បានបដិសេធការចោទប្រកាន់​ពោលខាងលើនិងសង្កត់ធ្ងន់ថា ការចោទ​ប្រកាន់ពោលខាងលើគឺគ្រាន់តែសំដៅធ្វើឲ្យបាត់បង់កេរ៌្តឈ្មោះរបស់កំលាំង
ចំណានកងទ័ពជើងទឹកតែប៉ុណ្ណោះ។ យើងខ្ញុំជាទាហាន​ចំណានមិនដែលបាញ់
គ្រាប់រំសេវ​ណាទៅលើជនស៊ីវិលឡើយ។

        ចំពោះបំរែបំរួលដ៏ស្មុគស្មាញក្នុងប្រទេស កងទ័ពថៃបានអំពាវនាវឲ្យរដ្ឋាភិបាល​
របស់​នាយករដ្ឋមន្ត្រី Yingluk Shinawatra និងបាតុករសន្ទនាដើម្បីរកឃើញ​ដំណោះ​
ស្រាយ​សំរាប់​ប្រទេសជាតិ។ មេបញ្ជាការកំពូលកងទ័ពថៃ Thanasak Patimaprakorn
បានចាត់​ទុក​ថា ភាគីទាំងពីរគួររកឃើញដំណោះស្រាយ​មួយ​ឈ្នះ​ដូចគ្នាទន្ទឹមនឹង
នោះបដិសេធ​ព័ត៌មានចចាមអារ៉ាមដែលនិយាយថា លោកកំពុងមានផែនការ
រៀបចំពលប្រហារដើម្បីក្លាយទៅជា​នាយករដ្ឋមន្ត្រីជាបន្តនៅថៃ៕

ប្រតិកម្មទៅវិញ