កងទ័ពចិន - ឥណ្ឌាបន្តដកខ្លួនចេញពីតំបន់មានជម្លោះ

Chia sẻ
(VOVWORLD) - កងកម្លាំងនៅខ្សែប្រយុទ្ធជួរមុខនៃប្រទេសទាំងពីរ ចិន និងឥណ្ឌាកំពុងដកខ្លួនចេញ តាមកិច្ចព្រមព្រៀងមួយរវាងមេបញ្ជាការយោធា បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីខែមុន ដែលធ្វើឲ្យយោធាយ៉ាងហោចណាស់ចំនូន ២០នាក់ ត្រូវស្លាប់នៅជ្រលងភ្នំ Galwan។
កងទ័ពចិន - ឥណ្ឌាបន្តដកខ្លួនចេញពីតំបន់មានជម្លោះ - ảnh 1 រថយន្តយោធានៅតំបន់ព្រំដែនចិន - ឥណ្ឌា (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅឥណ្ឌាលោក Sun Weidong កាលពីថ្ងៃទី ១០ ខែកក្កដា បានឲ្យដឹងថា កងកម្លាំងនៅខ្សែប្រយុទ្ធជួរមុខនៃប្រទេសទាំងពីរ ចិននិងឥណ្ឌាកំពុងដកខ្លួន ចេញតាមកិច្ចព្រមព្រៀងមួយ រវាងមេបញ្ជាការយោធា បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីខែមុន ដែលធ្វើឲ្យយោធាយ៉ាងហោចណាស់ចំនូន ២០ នាក់ ត្រូវស្លាប់នៅជ្រលងភ្នំ Galwan។ លោក Sun Weidong បានឲ្យដឹងថា ទីក្រុងប៉េកាំង និងទីក្រុងញូវដេលីគប្បីក្លាយទៅជាដៃគូវិញ ជាជាងគូរប្រជែងគ្នា ហើយត្រូវដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានសមស្រប ដើម្បីនាំទំនាក់ទំនងទ្វេភាគីវិលត្រឡប់មករកគន្លងដ៏ត្រឹមត្រូវ។ លោក Sun Weidong បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូមួយផងដែរ។

សូមបញ្ចាក់ដែរថា សកម្មភាពនេះបានកើតមានឡើង ៦ ថ្ងៃ ក្រោយពេលបញ្ចប់ការចរចាថ្នាក់មេបញ្ជាការយោធារវាងចិន និងឥណ្ឌា ដែលក្នុងនោះ ភាគីទាំងពីបានឯកភាពគ្នាដកកងទ័ពនិងរុះរើមូលដ្ឋាននានាមុនថ្ងៃទី ៥ ខែកក្កដាផងដែរ៕

ប្រតិកម្មទៅវិញ