ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាប្រពៃណីកងទ័ពការពារដែលអាកាស - ទ័ពជើងអាកាស។ រូបថត៖ VOV |
ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ កម្មាភិបាលនិងយុទ្ធជនជាច្រើនជំនាន់នៃកងទ័ពការពារដែនអាកាស-ទ័ពជើងអាកាសបានបង្កើតជ័យជម្នះដ៏រុងរឿង និងសមិទ្ធិផលឆ្នើមៗជាច្រើន បន្តពង្រីកប្រពៃណីវីរៈភាពរបស់កងទ័ពការពារដែនអាកាស-ទ័ពជើងអាកាស បំពេញរាល់ភារកិច្ចដែលបានប្រគល់ជូន និងការពារយ៉ាងរឹងមាំមាតុប្រទេស។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធីនេះ ។ រូបថត៖ VOV |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា៖ “កងទ័ពការពារដែនអាកាស-ទ័ពជើងអាកាសប្រកាន់ខ្ជាប់នូវគោលការណ៍ ជានិច្ចកាលរក្សានិងពង្រឹងការដឹកនាំដាច់ខាតនិងផ្ទាល់ លើគ្រប់ជ្រុងជ្រោយរបស់បក្ស ការគ្រប់គ្រងនិងឯកភាពរបស់រដ្ឋ ចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេស ពឹងផ្អែកលើប្រជាជន ដោយយក “ប្រជាជនជាឫសគល់” ដើម្បីបំផុសនិងពង្រីកស្មារតីខ្លួនទីពឹងខ្លួន ប្រពៃណីវប្បធម៌ ក្តីស្នេហាជាតិ កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល យក“ប្រជាជន” ជាកត្តាសម្រេច កំណត់រាល់ជ័យជំនះនៃបុព្វហេតុកសាងនិងការពារមាតុប្រទេស”។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានកត់សម្គាល់ថា កងទ័ពការពារដែនអាកាស-ទ័ពជើងអាកាសលើកកម្ពស់គុណភាពការងារហ្វឹកហាត់ ត្រៀមប្រយុទ្ធ ជាម្ចាស់អាវុធនិងឧបករណ៍ទំនើប។ ស្វែងយល់និងអនុវត្តគោលនយោបាយការពារមាតុប្រទេសឱ្យបានល្អតាំងពីមុន ពីចម្ងាយ មិនឱ្យមានភាពអសកម្មនិងភ្ញាក់ផ្អើលនៅក្នុងគ្រប់ស្ថានភាពទាំងអស់៕