កងកំលាំងចម្រុះអារ៉ាប់បើកទ្វារកំពង់ផែរសមុទ្រនៅយេម៉ែនឡើងវិញ

Chia sẻ
(VOVWORLD) - កងកំលាំងចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតដែលចូលរួមការប្រយុទ្ធ នៅយេម៉ែនបានអនុញ្ញតឲ្យកំពង់ផែរសមុទ្រ Hodeidah ស្ថិតក្រោមការទន្ទ្រានកាន់កាប់ របស់កំលាំង Houthi និងការហ៊ុំព័ទ្ធរបស់កងកំលាំងចម្រុះ បន្តបើកដំណើរការដល់ថ្ងៃទី ១៩ មករា ខាងមុខ។
កងកំលាំងចម្រុះអារ៉ាប់បើកទ្វារកំពង់ផែរសមុទ្រនៅយេម៉ែនឡើងវិញ - ảnh 1 កងកំលាំងចម្រុះអារ៉ាប់បើកទ្វារកំពង់ផែរសមុទ្រនៅយេម៉ែនឡើងវិញ

(VOVworld) – កងកំលាំងចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតដែលចូលរួមការប្រយុទ្ធ នៅយេម៉ែនបានអនុញ្ញតឲ្យកំពង់ផែរសមុទ្រ Hodeidah ស្ថិតក្រោមការទន្ទ្រានកាន់កាប់ របស់កំលាំង Houthi និងការហ៊ុំព័ទ្ធរបស់កងកំលាំងចម្រុះ បន្តបើកដំណើរការដល់ថ្ងៃទី ១៩ មករា ខាងមុខ។ ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុង Geneva ស្វីស នាថ្ងៃទី ១៦ មករា បុគ្គលិកមួយរូបនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់ អ.ស.ប. លោកស្រី Bettina Luescher បានអំពាវនាវឲ្យភាគីទាក់ទិននានានៅយេម៉ែនទប់ស្កាត់គ្រោះអត់ឃ្លានតាមរយៈការអនុញ្ញតឲ្យបណ្ដាស្ថាប័នជួយសង្គ្រោះមនុស្សធម៌របស់ អ.ស.ប. បន្តដឹកជញ្ជូនស្បៀងអាហារនិងថ្នាំសង្កូវទៅកាន់យេម៉ែន។ ក្នុងពេលនោះ តំណាងនៃអង្គការសុខភាពអន្តរជាតិ (WHO) បានព្រមានថា៖ ជំងឺខាន់ស្លាក់កំពុងកើតមានឡើងនៅយេម៉ែនហើយរីករាលដាលយ៉ាងលឿនដោយមានករណីត្រូវស្លាប់ចំនួន ៤៨ នាក់និងករណីឆ្លងជំងឺគ្រោះថ្នាក់នេះចំនួន ៦៧៨ នាក់ក្នុងអំឡុង ៤ ខែតែប៉ុណ្ណោះ។ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺខាន់ស្លាក់ត្រូវបានដាក់ពង្រាយនៅយេម៉ែន៕

ប្រតិកម្មទៅវិញ