ការប្រយុទ្ធនៅលើវិថីក្រុង Tal Afar (រូបថត៖Reuters) |
(VOVworld) - កងកម្លាំងអ៊ីរ៉ាក់នាថ្ងៃទី២៦ សីហា ប្រកាសថា ខ្លួនបានវាយ បណ្ដេញអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសទាំងស្រុងចេញពីមជ្ឈមណ្ឌល ទីក្រុង Tal Afar ជាកំពែងចុងក្រោយរបស់ IS នៅប្រទេសនេះ។ កងកម្លាំងអ៊ីរ៉ាក់ ទទួលបានលទ្ធផលនេះ មិនពេញសប្ដាហ៍ក្រោយពីគេដំណើរការយុទ្ធនាការ យោធាសំដៅរំដោះទីក្រុង Tal Afar និងក្រោយពីនាយករដ្ឋមន្ត្រីលោក Haider al-Abadi ប្រកាសវាយបណ្ដេញមុខសញ្ញាឧទ្ទាមចេញពីទីក្រុង Mosul ជាកន្លែងដែល IS ធ្លាប់ប្រកាសបង្កើតឡើង “នគរអ៊ីស្លាម” កាលពីឆ្នាំ២០១៤៕