កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ក្រោយពីរំដោះទីក្រុង Tal Afar (រូបថត៖ AFP/TTXVN) |
ឧត្តមសេនីយ៍ទោ Shaker Jawdat មេបញ្ជាការកងកម្លាំងប៉ូលីសអ៊ីរ៉ាក់ (IFP) ឲ្យដឹងថា កងទ័ពរដ្ឋាភិបាលរួមជាមួយកម្លាំងប្រតិកម្មរហ័ស (RRF) និង កងកម្លាំងពាក់កណ្ដាលយោធា al-Hashd al-Shaabi បានដណ្ដើមយកវិញនូវ ការកាន់កាប់តំបន់មួយមានផ្ទៃដី៧០គីឡូម៉ែត្រក្រឡានៅប៉ែកខាងលិចទីរួមខេត្ត Hawija ព្រមទាំងរំដោះភូមិចំនួន២៣និងតំបន់ជុំវិញផងដែរ។ នាថ្ងៃដដែល កងទ័ព ជើងអាកាសអ៊ីរ៉ាក់បានកំទេចខ្មាន់កាំភ្លើង IS ចំនួន៩៦នាក់និងបំផ្លាញចោល មធ្យោបាយចំនួន១៣របស់អង្គការភេរវកម្មនេះនៅទីរួមខេត្ត Hawija៕