ប្រជាជនជម្លៀសចេញពីទីក្រុង Mosul ដោយស្ថានភាពប្រយុទ្ធគ្នាកាលពីថ្ងៃទី១៥ មិថុនា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៤ មិថុនា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបើកផ្លូវរត់គេចខ្លួន ចេញពីតំបន់កំពែងបុរមាណនៅ Mosul សំរាប់ជនស៊ីវិលរាប់រយនាក់ ក្នុងកាលៈ ទេសៈដែលកម្លាំងនេះកំពុងដំណើរការយុទ្ធនាការដណ្ដើមយកវិញតំបន់នេះពីការកាន់កាប់របស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។រដ្ឋអំណាចអ៊ីរ៉ាក់សង្ឃឹមថា គេអាចប្រកាសជ័យជំនះនៅទីក្រុងប៉ែកខាងជើងអ៊ីរ៉ាក់នេះ ក្នុងពិធីបុណ្យ Eid ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខសំដៅគូសសញ្ញាការបញ្ចប់ខែបុណ្យ Ramadan របស់ជនអ៊ីស្លាម។នាចុងសប្ដាហ៍នេះ ផ្ទៃដីតំបន់ក្រោមការកាន់ កាប់របស់ IS គ្រោងនឹងមិនហួសពី២គីឡូម៉ែត្រក្រឡា៕