កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមប្រារព្ធពិធីអបអរសាទរខួបលើកទី៧៧ទិវាបុណ្យជាតិនៅស៊ូដង់ខាងត្បូង

Chia sẻ

(VOVWORLD) - លោក Noel Ngaha ប្រធានទីភ្នាក់ងារប្រតិបត្តិការដីជាក់ស្ដែងបេសកកម្ម UNMISS រួមជាមួយអង្គភាពនានានិងមិត្តភក្តិអន្តរជាតិដែលកំពុងបំពេញភារកិច្ចនៅបេសកកម្ម UNMISS បានអបអរសាទរទិវាបុណ្យជាតិដ៏មហិមាររបស់វៀតណាម ដោយសម្តែង ការកោតសរសើរចំពោះប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម

កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមប្រារព្ធពិធីអបអរសាទរខួបលើកទី៧៧ទិវាបុណ្យជាតិនៅស៊ូដង់ខាងត្បូង - ảnh 1កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមអបអរសាទរខួបលើកទី៧៧ទិវាបុណ្យជាតិនៅស៊ូដង់ខាងត្បូង។ (រូបថត៖ QDND)

នាថ្ងៃទី ២ ខែកញ្ញា កងកំលាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង) ក្រោមអធិបតីភាពរបស់កងពេទ្យកម្រិត២លេខ៤ របស់វៀតណាម បានប្រារព្ធពិធីអបអរសាទរខួបលើកទី៧៧ ទិវាបុណ្យជាតិ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២)។ នៅក្នុងពិធីនេះ តំណាងគណៈបញ្ជាការបេសកកម្ម លោក Noel Ngaha ប្រធានទីភ្នាក់ងារប្រតិបត្តិការដីជាក់ស្ដែងបេសកកម្ម UNMISS រួមជាមួយអង្គភាពនានានិងមិត្តភក្តិអន្តរជាតិដែលកំពុងបំពេញភារកិច្ចនៅបេសកកម្ម UNMISS បានអបអរសាទរទិវាបុណ្យជាតិដ៏មហិមាររបស់វៀតណាម ដោយសម្តែងការកោតសរសើរចំពោះប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម ហើយក៏បញ្ជាក់នូវការដឹងគុណរបស់អ.ស.ប ចំពោះការរួមវិភាគទានសំខាន់ៗរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

នៅក្នុងពិធីនេះ ភ្ញៀវ និងមិត្តភ័ក្តិអន្តរជាតិបានទទួលបទពិសោធនូវវប្បធម៌ធ្វើម្ហូបវៀតណាមតាមរយៈមុខម្ហូបប្រពៃណីជាតិ ហើយទស្សនាឃ្លីបវីដេអូណែនាំអំពីទឹកដី មនុស្ស និងវប្បធម៌
វៀតណាម៕

ប្រតិកម្មទៅវិញ