កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដណ្តើមបានការគ្រប់គ្រងទីក្រុង Bangassou នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលឡើងវិញ

Chia sẻ
(VOVWORLD) - លោក Vladirmir Monteiro បានឲ្យដឹងថាទាហាននៃកងកម្លាំងនេះ ដណ្តើមបានការគ្រប់គ្រងទីក្រុង Bangassou ដែលធ្លាប់ត្រូវបានកាន់កាប់ដោយក្រុមប្រដាប់អាវុធកាលពី ២ សប្តាហ៍មុននោះឡើងវិញ។
កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដណ្តើមបានការគ្រប់គ្រងទីក្រុង Bangassou នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលឡើងវិញ - ảnh 1ក្រុមឧទ្ទាមកាលពីថ្ងៃទី ៣ ខែមករាបានកាន់កាប់ទីក្រុង Bangassou នៅអាហ្វ្រិកកណ្តាល។ (ប្រភព៖ AFP/JIJI)

អ្នកនាំពាក្យបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វ្រិកកណ្តាល (MINUSCA) លោក Vladirmir Monteiro បានឲ្យដឹងថាទាហាននៃកងកម្លាំងនេះ ដណ្តើមបានការគ្រប់គ្រងទីក្រុង Bangassou ដែលធ្លាប់ត្រូវបានកាន់កាប់ដោយក្រុមប្រដាប់អាវុធកាលពី ២ សប្តាហ៍មុននោះឡើងវិញ។

ក្រុមប្រដាប់អាវុធទាំងនេះធ្លាប់បានវាយប្រហារប្រឆាំងទៅលើ រដ្ឋអំណាច របស់ប្រធានាធិបតី Faustin Archange Touadera ។ ខ្មាន់កាំភ្លើងក៏បានចាកចេញពីទីតាំងរបស់ពួកគេនៅ Bangassou ដែលមានចម្ងាយ ៧៥០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានី Bangui និងបានដកខ្លួនចេញពីទីក្រុង បន្ទាប់ពីទទួលបានឱសានវាទរបស់ MINUSCA កាលពីថ្ងៃទី ១៥ ខែមករា៕

ប្រតិកម្មទៅវិញ