ពិធីបើកសន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី៤១។ រូបថត៖ VOV-Vientiane |
លោកឧត្តមសេនីយ៍ទោ Do Van Hoanh ប្រធានការិយាល័យ អនុប្រធានអចិន្ត្រៃយ៍នៃទីភ្នាក់ងារស៊ើបអង្កេតប៉ូលីសនៃក្រសួងនគរបាលវៀតណាមបានដឹកនាំគណៈប្រតិភូនៃកងកម្លាំងនគរបាលវៀតណាមចូលរួមសន្និសីទនេះ។ ដោយប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែតុលា សន្និសីទនេះនឹងពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនគរបាលរវាងប្រទេសសមាជិកអាស៊ាន ដៃគូសន្ទនា និងអ្នកសង្កេតការណ៍ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរសព្វាវុធ ការជួញដូរសត្វព្រៃខុសច្បាប់ ឧក្រិដ្ឋកម្មដែនសមុទ្រ ឧក្រិដ្ឋកម្មពាណិជ្ជកម្ម និងការក្លែងបន្លំប័ណ្ណឥណទាន ការក្លែងបន្លំឆ្លងដែន ការក្លែងបន្លំឯកសារធ្វើដំណើរ ឧក្រិដ្ឋកម្មកុំព្យូទ័រ។
ការបង្កើនកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារនគរបាលអាស៊ាន ប្រទេសដៃគូ និងអ្នកសង្កេតការណ៍ទាំងក្នុងតំបន់ និងអន្តរជាតិ មិនត្រឹមតែជួយពង្រឹងទំនាក់ទំនងក្នុងអាស៊ាន និងប្រទេសជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក បង្កើតជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ៕