|
កងកម្លាំងប៉ូលីសសមុទ្រវៀតណាមត្រូវបានផ្គត់ផ្គង់នាវាយាមល្បាតចំនួន៣គ្រឿង(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ២៦ សីហា នៅទីក្រុង Hai Phong (ភាគខាងជើងវៀតណាម)
អគ្គស្នង ការឧស្សាហកម្មការពារប្រទេសវៀតណាម បានរៀបចំពិធីផ្ទេរប្រគល់ដាក់ អោយប្រើប្រាស់នាវាយាមល្បាតចំនួន៣គ្រឿង សំរាប់អគ្គស្នងការប៉ូលីសសមុទ្រ
វៀតណាម។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រី
ក្រសួង ការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា÷ ការ ផ្ទេរប្រគល់ដាក់អោយប្រើ ប្រាស់នាវាយាមល្បាតចំនួន៣គ្រឿងនេះ ជាព្រឹត្តិការណ៍មានអត្ថន័យជាច្រើន បង្ហាញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្រសួងការពារប្រទេសចំពោះ កងកម្លាំងប៉ូលីសសមុទ្រ។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះក៏បានគូសសញ្ញាសម្គាល់១អំពីការ
អភិវឌ្ឍន៍សម្ភារះកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ របស់កងកម្លាំងប៉ូលីសសមុទ្រ
វៀតណាម ដើម្បីបំពេញរាល់តម្រូវការគ្រប់គ្រងរបស់រដ្ឋអំពីសន្តិសុខ សណ្ដាប់ធ្នាប់លើសមុទ្រ ក៏ដូចជាបណ្ដាលក្ខណះអន្តរជាតិផ្សេងៗទៀតផង៕