|
Yemen អំពាវនាវឲ្យបណ្ដាប្រទេសអារ៉ាប់ធ្វើអន្តរាគមន៍យោធា (Image: VNA) |
(VOVworld) – បណ្ដាប្រទេសអារ៉ាបត្រូវធ្វើអន្តរាគមន៍យោធាភ្លាមមួយរំពិចនៅ Yemen សំដៅទប់ស្កាត់ការរីករាលដាលនៃកំលាំងពួកឧទ្ទាមឥស្លាម Houthi និកាយ Shi’ite ។
ការអំពាវនាវពោលខាងលើត្រូវបានរដ្ឋមន្ត្រីការបរទេសស្តីទី Yemen លោក Riad Yassin
នាំចេញ នាថ្ងៃទី ២៥ មិនា មុនពេលសន្និសីទកំពូលនៃសម្ព័ន្ធភាពអារ៉ាប់ (AL) នឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះនៅអេហ្ស៊ីប។ ចំពោះមុខព័ត៌មានដែលចាត់ទុកថា៖
ប្រធានាធិបតី Abedrabbo Mansour Hadi បានចាកចេញពីប្រទេសបន្ទាប់ពីពួកឧទ្ទាម
Houthi កំពុងឈានចូលទីក្រុង Eden (ភាគខាងត្បូងប្រទេសនេះ) លោក Yassin បាន
អះអាងថា៖ នាបច្ចុប្បន្ន ប្រធានាធិបតី Hadi កំពុងលាក់ខ្លួនទីកន្លែងសុវត្ថិភាពនៅ
ទីក្រុងនេះ។ នាថ្ងៃដដែល ឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍Al Arabiya Al
Hadath អគ្គលេខាធិការរងនៃ AL លោក Ahmed Hilli បានសង្កត់ធ្ងន់ថា៖ នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនាថ្ងៃទី ២៦ មិនា អង្គការនេះពិភាក្សាអំពី
សំណើរពោលខាងលើនៃរដ្ឋមន្ត្រីការបរទេសស្តីទី Yemen ៕