![Yemen – កំលាំង Houthi ទន្ទ្រានកាន់កាប់វិមានប្រធានាធិបតីនៅ Aden - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_04_03/security210115e.jpg) |
Yemen – កំលាំង Houthi ទន្ទ្រានកាន់កាប់វិមានប្រធានាធិបតីនៅ Aden (Image: VNA) |
(VOVworld) – មន្ត្រីសន្តិសុខរបស់ Yemen មួយរូបបានឲ្យដឹងថា៖ បណ្ដាជនប្រដាប់
អាវុធ Houthi ជាជនឥស្លាម Shi’ite និងបណ្ដាកំលាំងសម្ព័ន្ធមិត្តបានទន្ទ្រានកាន់កាប់
វិមានប្រធានាធិបតី Abedrabbo Mansour Hadi នៅទីក្រុងឆ្នេសមុទ្រ Aden ភាគខាង
ត្បូងប្រទេសនេះ ដោយមិនអើពើដល់ការវាយប្រហារនៃកងទ័ពចម្រុះដឹកនាំដោយ
អារ៉ាប់ប៊ីសាអូឌីតដែលអូសបន្លាយក្នុងរយៈពេល ១ សប្តាហ៍កន្លងទៅ។ មុននោះ ការប៉ះទង្គិចរវាងភាគីគាំទ្រនិងភាគីប្រឆាំងប្រធានាធិបតី Hadi បានកើតមានឡើង
នៅទីក្រុង Aden។ នាថ្ងៃទី ២ មេសា មនុស្សយ៉ាងតិចបំផុតចំនួន ៤៤ នាក់ត្រូវស្លាប់
ក្នុងបណ្ដាការ ប៉ះទង្គិចនៅទីក្រុងនេះ៕