(VOVworld)-វៀតណាមមានបំណងចង់ឲ្យ WTO បន្តការយកចិត្តទុកដាក់ជួយ
ឧបត្ថម្ភវៀតណាមលើវិស័យបច្ចេកវិទ្យា ជំនាញសុខាភិបាល រួមចំណែកអនុវត្តប្រ
កបដោយជោគជ័យគោលដៅកសាងប្រព័ន្ធសុខាភិបាលវៀតណាមទំនើបជាជំ
ហានៗ កាត់បន្ថយអត្រាឈឺនិងស្លាប់ ជាពិសេសបង្កើនអាយុឲ្យប្រជាជន។ នាយក
រដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះ ក្នុង
ការទទួលជួបជាមួយនាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រី
Margaret Chan នាព្រឹកថ្ងៃទី១០មេសានៅទីក្រុងហាណូយ។ លោក Nguyen Xuan
Phuc បាន ថ្លែងអំណគុណចំពោះការដែល WHO បានរឹតបន្តឹងកិច្ចសហប្រតិបត្តិ
ការជាមួយផ្នែកសុខាភិបាលវៀតណាម។
|
នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Chan |
រីឯលោកស្រី Margaret Chan វិញ លោកស្រីបានជូនដំណឹងជាមួយលោកនា
យករដ្ឋមន្ត្រី នូវលទ្ធផលល្អក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល
វៀតណាម។ ភាគីទាំងពីរបានឯកភាពនូវខ្លឹមសារជាច្រើនលើវិស័យសុខាភិបាល។
លោកស្រីរូបនេះក៏បានស្នើឲ្យវៀតណាម បង្កើតស្ថាប័នឯករាជ្យ សម្រាប់វាយតម្លៃ
គុណភាពមុខទំនិញថ្នាំនិងបច្ចេកវិទ្យាថ្មីលើវិស័យសុខាភិបាល។ លោកស្រី
Margaret Chan បានឲ្យដឹងថា WHO នៅបន្តផ្តល់ការពិគ្រោះយោបល់និងជួយ
ឧបត្ថម្ភយ៉ាងសកម្មសម្រាប់ផ្នែកសុខាភិបាលវៀតណាម៕