WTO ទទួលស្គាល់ការរួមចំណែករបស់វៀតណា​ម​ចំ​ពោះប្រ​ព័ន្ធពាណិជ្ជកម្មពហុភាគី

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែមីនា ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រគល់សារតាំងជូនចំពោះអគ្គនាយិការ WTO លោកស្រី Ngozi Okonjo-Iweala ។ 

ក្នុងជំនួបនេះ អគ្គនាយិការ WTO លោកស្រី Ngozi Okonjo-Iweala បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយបើកចំហរ សមាហរណកម្មអន្តរជាតិ និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមចំពោះ WTO ជាពិសេសចំពោះលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី១៣ (MC១៣) នៅទីក្រុង Abu Dhabi (UAE) ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា។ លោកស្រីបានស្នើឱ្យវៀតណាមបន្តការខិតខំប្រឹងប្រែងដើម្បីរួមចំណែកនូវខ្លឹមសារផ្សេងទៀត និងចូលរួមជំរុញការចរចាកញ្ចប់ទី២ ឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកដល់គោលដៅសហសវត្សរ៍របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

WTO ទទួលស្គាល់ការរួមចំណែករបស់វៀតណា​ម​ចំ​ពោះប្រ​ព័ន្ធពាណិជ្ជកម្មពហុភាគី - ảnh 1ឯកអគ្គរដ្ឋទូត Mai Phan Dung ជាមួយអគ្គនាយិការ WTO លោកស្រី Ngozi Okonjo-Iweala ។ រូបថត៖ Anh Hien /TTXVN

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហរ សមាហរណកម្មអន្តរជាតិ ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់ WTO ហើយជានិច្ចកាលគោរពនិងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលជាស្នូលគឺ WTO ។ លោកឯកអគ្គរដ្ឋទូតបានអះអាងនូវការប្តេជ្ញារបស់គណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវ ក្នុងការបន្តសម្របសម្រួលយ៉ាងសកម្មនិងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន WTO និងសមាជិក WTO ដទៃទៀត ដើម្បីអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃ MC១៣ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ