កីឡាដ្ឋាន Luzhniki ជាកន្លែងប្រារព្ធការប្រកួតវគ្គផ្តាចព្រ័ត្រ World Cup 2018 (រូបថតៈ TASS) |
ភ្ញៀវកិត្តិយស VIP មកទស្សនាការប្រកួតវគ្គផ្តាចព្រ័ត្រនេះ មានវត្តមានប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីក្រូអាស៊ី លោកស្រី Kolinda Grabar-Kitarovic រួមទាំងមេដឹកនាំប្រទេស ហ្គាបុង ស៊ូដង់ ម៉ុលដាវី ហុងគ្រី កាតា ប្រធាន FIFA លោក Gianni Infantino ជាពិសេសគឺប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach ក៏មានវត្តមាននៅកីឡាដ្ឋាន Luzhniki ផងដែរ។
ព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក ដណ្តើមបានលេខ៣ ប្រចាំព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងអង់គ្លេស ២-០ ក្នុងការប្រកួតនាយប់ថ្ងៃទី១៤កក្កដា។ អញ្ជើញថ្លែងមតិបន្ទាប់ពីជ័យជម្នះរបស់ប៊ែហ្ស៊ិក គ្រូបង្វឹករបស់ប៊ែហ្ស៊ិក លោក Roberto Martinez បានឲ្យដឹងថា ការប្រកួតនៅក្នុង World Cup 2018 នឹងរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍវិស័យបាល់ទាត់របស់ប្រទេសអឺរ៉ុបមួយនេះផងដែរ៕