Wikileaks ប្រកាសឯកសាររបស់ NSA ស្តីពីការលួចស្តាប់ថ្នាក់ដឹកនាំជាច្រើននាក់លើពិភពលោក

Chia sẻ
(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ គេហទំព័ណ៍រ Wikileaks
បានប្រកាសឯកសារ សម្ងាត់អំពីសកម្មភាពចារកម្មរបស់
ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) ចំពោះ ការចរចារ
សម្ងាត់នៃថ្នាក់ដឹកនាំជាច្រើននាក់លើពិភពលោក។ 
Wikileaks ប្រកាសឯកសាររបស់ NSA ស្តីពីការលួចស្តាប់ថ្នាក់ដឹកនាំជាច្រើននាក់លើពិភពលោក - ảnh 1
Wikileaks ប្រកាសឯកសាររបស់ NSA ស្តីពីការលួចស្តាប់ថ្នាក់ដឹកនាំជាច្រើននាក់លើពិភពលោក (Image: VNA)


(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ គេហទំព័ណ៍រ Wikileaks បានប្រកាសឯកសារ
 សម្ងាត់អំពីសកម្មភាពចារកម្មរបស់ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) ចំពោះ
 ការចរចារសម្ងាត់នៃថ្នាក់ដឹកនាំជាច្រើននាក់លើពិភពលោក។ Wikileaks បានឲ្យ
ដឹងថា៖ NSA បានលួចស្តាប់ជំនួបអំពីបំរ៉ែបំរួលអាកាសធាតុរវាងអគ្គលេខាធិការ
 អ.ស.ប. លោក Ban Ki Moon និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
បណ្ដាការចរចាររវាងអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi
ជាមួយសមភាគីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតប្រធានាធិ
បតីបារាំង លោក  Nicolas Sarkozy ក៏ដូចជាការពិភាក្សារវាងបណ្ដារដ្ឋមន្ត្រី
ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) និងជប៉ុនស្តីពីសកម្មភាពនៃអង្គការ
ពាណិជ្ជ កម្មពិភពលោក ផងដែរ។ អ្នកបង្កើតគេហទំព័រណ៍​ Wikileaks លោក
Julian Assange បានលើកច្បាស់ថា៖ បណ្ដាជំនួបសម្ងាត់របស់លោក Ban Ki
Moon ស្តីពីបំរ៉ែបំរួលអាកាសធាតុអាចត្រូវបានលួចស្តាប់សំដៅបំរើគោល
ដៅការពារផលប្រយោជន៍ របស់សម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនលើពិភព
លោក៕ 

ប្រតិកម្មទៅវិញ