WHO អំពាវនាវឱ្យ​បង្កើតច្រករបៀងមនុស្សធម៌​ដើម្បីគាំទ្រជនស៊ីវិល​នៅតំបន់ហ្គាហ្សា

Chia sẻ
(VOVWORLD) - ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីថ្ងៃទី ១០ ខែតុលា អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីចូលនិងចេញពីតំបន់ហ្គាហ្សា ក្នុងបរិបទដែលជម្លោះកំពុងឡើងជណ្ដើរក្នុងតំបន់។
យោងតាមលោក Tarik Jasarevic អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជួយប្រជាជននៅតំបន់ហ្គាហ្សាទទួលបានការថែទាំសុខាភិបាលសំខាន់ៗ។ យោងតាមអ្នកនាំពាក្យរូបនេះ WHO បានកត់ត្រាការវាយប្រហារចំនួន ១៣ សំដៅទៅលើមូលដ្ឋានសុខាភិបាលក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីចុងសប្តាហ៍មុន ហើយបរិមាណសម្ភារៈពេទ្យនៅទីនេះត្រូវបានប្រើប្រាស់អស់ហើយ។   
WHO អំពាវនាវឱ្យ​បង្កើតច្រករបៀងមនុស្សធម៌​ដើម្បីគាំទ្រជនស៊ីវិល​នៅតំបន់ហ្គាហ្សា - ảnh 1ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា ទទួលជំនួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ជាមួយគ្នានេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានឲ្យដឹងថា ការឡោមព័ទ្ធនៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល  បានធ្វើឲ្យប្រជាជននៅទីនេះ មិនអាចទទួលបានតម្រូវការចាំបាច់ គឺជាទង្វើដែលត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ។ នៅក្នុងសេចក្តីបប្រកាសមួយ លោក Turk បានអំពាវនាវឱ្យភាគីទាំងអស់កាត់បន្ថយភាពតានតឹង ហើយបានសង្កត់ធ្ងន់ថា យោងទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ភាគីជម្លោះត្រូវមានកាតព្វកិច្ចជៀសវាងគោលដៅជនស៊ីវិល។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ទង្វើដែលរឹតត្បិតការធ្វើដំណើររបស់មនុស្សនិងទំនិញ ក្នុងការអនុវត្តការឡោមព័ទ្ធ ត្រូវមានហេតុផលយោធាស្របច្បាប់ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខនឹងទណ្ឌកម្មសមូហភាពយ៉ាងពិតប្រាកដ្ន៕


ប្រតិកម្មទៅវិញ