WHO សន្យារួមដំណើរជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលបានសម្រប សម្រួលជាមួយអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម ផ្តល់ព័ត៌មាន ទាក់ទងនឹងការងារបង្ការប្រឆាំងជំងឺកូវីដ-១៩ បន្ទាប់ពី WHO ចេញសេចក្ដីប្រកាស ដែលថា ជំងឺរាតត្បាតកូវីដ-១៩ មិនមែនជាគ្រោះអាសន្នសុខភាពសាធារណៈដែលបង្ក ឡើងព្រួយបារម្ភជាសកលទៀតទេ។

WHO សន្យារួមដំណើរជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ - ảnh 1អ្នកជំនាញនៃក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម ឆ្លើយសំណួរអ្នកសារព័ត៌មានអំពីការបង្ការគ្រប់គ្រងជំងឺកូវីដ-១៩ កាលពីរសៀលថ្ងៃទី ៨ ឧសភា។ (រូបថត៖ Thai Binh/suckhoedoisong.vn)
នៅទីនេះ លោកស្រីបណ្ឌិត Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំ
វៀតណាម បានបញ្ជាក់ថា WHO បានប្រកាសថា ជំងឺរាតត្បាតកូវីដ-១៩ លែងជាគ្រោះអាសន្នសុខភាពសាធារណៈដែលបង្កឡើងការព្រួយបារម្ភជាសកលទៀតហើយ ប៉ុន្តែមិនមែនមានន័យថា កូវីដ-១៩ លែងជាការគំរាមកំហែង ហើយមិន មែនមានន័យថា ពិភពលោកបានកំចាត់ជំងឺរាតត្បាតនេះឡើយ។ លោកស្រីបណ្ឌិត Angela Pratt បានផ្តល់អនុសាសន៍ថា វៀតណាមគួរតែរក្សាសមត្ថភាពរបស់ប្រទេស សមិទ្ធិផលដែលសម្រេចបាន ហើយត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ដែលអាចកើត មាននាពេលអនាគត។
ក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកសាស្ត្រាចារ្យ បណ្ឌិត Phan Trong Lan ប្រធាននាយកដ្ឋានសុខាភិបាលបង្ការ បានឲ្យដឹងថា៖ វៀតណាមបានធ្វើការឆ្លើយតបដ៏សមស្របចំពោះស្ថានការណ៍រោគរាតត្បាតក្នុងដំណាក់កាលនីមួយៗ។ ក្រសួងសុខា ភិបាលកំពុងអនុវត្តន៍ ពិនិត្យមើលលើខ្លឹមសារណែនាំស្តីពីការធ្វើរោគវិនិច្ឆ័យ និងការ ព្យាបាលជំងឺកូវីដ-១៩; បន្តដឹកនាំគ្រឹះស្ថានសុខា
ភិបាល ដើម្បីតាមដានយ៉ាងដិតដល់ រកឃើញករណីជំងឺកូវីដ-១៩ ឱ្យបានឆាប់បំផុត; លើកកំពស់សមត្ថភាពសម្រាប់អង្គ ភាពសង្គ្រោះបន្ទាន់។ វៀតណាមជានិច្ចកាលស្ថិតក្នុងស្ថានភាពត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតប លើកកំពស់សមត្ថភាពវិជ្ជាជីវៈ ក៏ដូចជាមានផែនការ និងវិធានការ ប្រកបដោយភាពបត់បែនបានក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩។
នៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី ៨ ខែឧសភា បានកត់ត្រាករណីឆ្លងជំងឺ កូវីដ-១៩ ចំនួន ១១.៥៧៧.៩៣៨ នាក់ ជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមប្រទេស និងដែនដីទាំង ២៣១។ ក្នុងនោះ វៀតណាមបានព្យាបាលឲ្យជាសះស្បើយករណីចំនួន ១០.៦២៧.៧៣៦ នាក់។ ចំនួនករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសវៀត ណាម គិតមកដល់ពេលនេះមានចំនួន ៤៣.១៩៧នាក់ ជាប់ចំណាត់ថ្នាក់លេខ ២៦។ គិតត្រឹមថ្ងៃទី ៧ ឧសភា វៀតណាមបានចាក់វ៉ាក់សាំងចំនួន ២៦៦.២៧២.០៦៧ ដូស៕

ប្រតិកម្មទៅវិញ