WHO សង្កត់ធ្ងន់លើសារៈសំខាន់នៃវ៉ាក់សាំង នៅពេលដែលជំងឺគ្រុនផ្តាសាយតាមរដូវ និងកូវីដ-១៩ កំពុងផ្ទុះឡើងក្នុង​ពេល​តែ​មួយ​

Chia sẻ
(VOVWORLD) - ក្នុងបរិបទនៃរដូវរងាខាងមុខនេះ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៤ ខែតុលា បានសង្កត់ធ្ងន់ថា បណ្តាប្រទេសត្រូវមានការប្រុងប្រយ័ត្ន នៅពេលដែលចំនួនករណីឆ្លងជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយតាមរដូវ បានកើនឡើងនៅក្នុងទ្វីបអឺរ៉ុប ហើយបានលើកទឹកចិត្តឲ្យប្រជាជនទៅចាក់វ៉ាក់សាំងបង្ការជំងឺ។ 

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានមួយ នាយក WHOប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បានឲ្យដឹងថា ប្រទេសសមាជិកចំនួន ៥៣ របស់ WHO ក្នុងតំបន់នេះ ជាថ្មីម្តងទៀតបានក្លាយជាចំណុចកណ្តាលនៃការរីករាលដាលជំងឺកូវីដ-១៩។ ចាប់តាំងពីដើមខែកញ្ញាមក ចំនួនករណីជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុបបានកើនឡើងបីដង។ នៅក្នុងសប្តាហ៍ទីពីរនៃខែតុលា អឺរ៉ុបស្រូបយកជិត ៦០% នៃករណីឆ្លងជំងឺថ្មី និង ៤២% នៃការស្លាប់នៅលើពិភពលោក។ ទន្ទឹមនឹងនេះ ចំនួនករណីឆ្លងជំងឺគ្រុនផ្តាសាយតាមរដូវកំពុងកើនឡើងយ៉ាងខ្លាំងផងដែរ។ លោក Kluge បានព្រមានថា សុខភាពរបស់មនុស្សចាស់ អ្នកចុះខ្សោយប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះ និងទារក មានហានិភ័យខ្ពស់ ខណៈដែលជំងឺផ្តាសាយតាមរដូវ និងជំងឺកូវីដ-១៩ កំពុងរីករាលដាល៕

 

ប្រតិកម្មទៅវិញ