WHO សង្កត់ធ្ងន់ថា ​ជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស

Chia sẻ
(VOVWORLD) - លោកស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសទទួលបន្ទុកជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៦ ខែសីហា បានចាត់ទុកថា វាដល់ពេលដែលត្រូវវាយតម្លៃជាក់ស្តែងអំពីស្ថានភាពជំងឺកូវីដ-១៩ បន្ទាប់ពីពិភពលោកបានកត់ត្រាករណីស្លាប់ដោយសារជំងឺនេះ ប្រមាណ ១លាននាក់ចាប់តាំងពីដើមឆ្នាំនេះ។ លោកស្រីបានលើកច្បាស់ថា ជំងឺរាតត្បាតមិនទាន់បញ្ចប់នៅឡើយទែ ហើយទាមទារឲ្យមនុស្សជាតិត្រូវរៀនរស់ ដោយមានការទទួលខុសត្រូវ។

លោកស្រីបានចាត់ទុកថា ការរៀនរស់ជាមួយជំងឺកូវីដ-១៩ ត្រូវបានលើកឡើងជាច្រើនលើកច្រើនសារ ប៉ុន្តែដើម្បីអាចធ្វើទៅបាន ប្រជាពលរដ្ឋទាំងមូលត្រូវមានស្មារតី និងរស់នៅប្រកបដោយការទទួលខុសត្រូវ។ យោងតាមលោកស្រី ករណីស្លាប់ចំនួន ១លាននាក់ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះបានបង្ហាញថា ប្រជាជនមិនទាន់អនុវត្តន័ឲ្យបានត្រឹមត្រូវ តាមការណែនាំអំពីការរៀនរស់ជាមួយជំងឺកូវីដ-១៩ ហើយចំនួនអ្នកស្លាប់ជាមធ្យម ១៥.០០០នាក់ ក្នុងមួយសប្តាហ៍ បានឆ្លុះបញ្ចាំងពីការរៀនរស់ជាមួយជំងឺរាតត្បាតដោយមិនមានការទទួលខុសត្រូវ។

យោងតាមស្ថិតិរបស់ WHO ចាប់តាំងពីវីរុស SARS-CoV-2 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសចិន នៅចុងឆ្នាំ ២០១៩មក អ្នកជំងឺជិត ៦,៤៥ លាននាក់បានស្លាប់នៅទូទាំងពិភពលោក។ ក្នុងសប្តាហ៍កន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៥,៣លានករណី។ លោកស្រី Kerkhove បានវាយតម្លៃថា នេះគឺជាបរិមាណដ៏ច្រើន ប៉ុន្តែមិនទាន់ពេញលេញទេ ដោយសារករណីឆ្លងជំងឺជាច្រើនបានធ្វើតេស្តដោយខ្លួនឯងនៅផ្ទះ ហើយមិនរាយការណ៍ទៅកាន់អាជ្ញាធរសុខាភិបាលឡើយ។ ទាំងនេះបានបង្ហាញថា វីរុស SARS-CoV-2 កំពុងរីករាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ