WHO រំពឹងថា ជំងឹរាតត្បាតកូវីដ ១៩ នឹងលែងមានវត្តមានក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ

Chia sẻ
(VOVWORLD) - ជំងឺរាតត្បាតផ្ដាសសាយ អេស្ប៉ាញ ដែលបានផ្ទុះឡើងកាលពីឆ្នាំ ១៩១៨ ក៏ត្រូវលែងមានវត្តមានក្រោយរយៈពេល ២ ឆ្នាំ ផងដែរ។
WHO រំពឹងថា ជំងឹរាតត្បាតកូវីដ ១៩ នឹងលែងមានវត្តមានក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ - ảnh 1 (រូបថត៖ TTXVN)

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃទី ២១ ខែសីហា បានឲ្យដឹងថា WHO រំពឹងថា ជំងឹរាតត្បាតកូវីដ ១៩ នឹងលែងមានវត្តមានក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ។

យោងតាមលោក  Tedros Adhanom Ghebreyesus ថា ជំងឺរាតត្បាតផ្ដាសសាយ អេស្ប៉ាញ ដែលបានផ្ទុះឡើងកាលពីឆ្នាំ ១៩១៨ ក៏ត្រូវលែងមានវត្តមានក្រោយរយៈពេល ២ ឆ្នាំ ផងដែរ។

ចំណែកឯអ្នកជំនាញខាងជំងឺឆ្លងនៃ អង្គការសុខភាពពិភពលោក (WHO) លោកបណ្ឌិត Maria Van Kerkhove នាថ្ងៃទី ២១ ខែសីហា បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវជាឲ្យបានច្រើនថែមទៀតអំពីការប្រែប្រួលនៃវីរុស SARS-CoV-2  ផងដែរ៕

ប្រតិកម្មទៅវិញ