បុគ្គលិកពេទ្យអេហ្ស៊ីបដឹកកុមារប៉ាឡេស្ទីនម្នាក់ដែលរងរបួសទៅកាន់ច្រកព្រំដែនជាមួយហ្គាហ្សាក្នុងក្រុង Rafah កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
កាលពីថ្ងៃទី ២៤ ខែធ្នូ នៅលើបណ្តាញសង្គម X លោក Tedros Adhanom Ghebreyesus បានចាត់ទុកថា ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញ បានបណ្តាលឲ្យមានសោកនាដកម្មនៅពេលដែលរថយន្តសង្គ្រោះបន្ទាន់មិនអាចឈានចូលមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិត និងគ្រូពេទ្យពិបាកព្យាបាលជនរងរបួសដោយសារតែជម្លោះ។ បច្ចុប្បន្ននេះ មានតែមន្ទីរពេទ្យចំនួន ៩/៣៦ នៅទូទាំងតំបន់ហ្គាហ្សាកំពុងដំណើរការ។ លោកបានអំពាវនាវឲ្យភាគីជម្លោះនៅទីនេះ ឈប់បាញ់ជាបន្ទាន់។ អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីភាពយ៉ាប់យ៉ឺនយ៉ាងធ្ងន់ធ្ងរនៃស្ថានភាពនៅក្នុងមណ្ឌលថែទាំសុខភាពនៅតំបន់ហ្គាហ្សា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាមក។
ជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលបានបណ្តាលឲ្យមានមនុស្សជាង ២០.៤០០នាក់នៅក្នុងទឹកដីនេះបានស្លាប់ ដែលភាគច្រើនជាស្ត្រីនិងកុមារ។ ភាគីអ៊ីស្រាអែលបានកត់ត្រាអ្នកស្លាប់ចំនួន១.១៤០នាក់៕