WHO ព្រមានថាមេរោគជំងឺអុតស្វាទំនងជាបានរីករាលដាលដោយស្ងៀមស្ងាត់

Chia sẻ

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មាន អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា នាបច្ចុប្បន្ន អង្គការនេះកំពុងធ្វើការស៊ើបអង្កេតរោគ រាតត្បាត ប៉ុន្តែការកើតមាននៃជំងឺអុតស្វានៅប្រទេសជាច្រើនក្នុងពេលដំណាលគ្នា បានបង្ហាញឲ្យឃើញថា ជំងឺនេះអាចរីករាលដាលក្នុងរយៈពេលមួយ ដោយមិនត្រូវបាន រកឃើញ។ 

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១ ខែមិថុនា បានព្រមានថា មេរោគជំងឺអុតស្វាទំនងជា បានរីករាលដាលដោយមិនអាចរកឃើញបាន ដោយ ដកស្រង់ភស្តុតាងពីការឆ្លងជំងឺអុតស្វាចំនួនរាប់រយករណីដែលត្រូវបានកត់ត្រានៅ ប្រទេសជាច្រើននៅខាងក្រៅទ្វីបអាហ្វ្រិក ជាកន្លែងដែលជំងឺអុតស្វាជាជំងឺត្រាំត្រែង។
ថ្លែងទៅកាន់សារព័ត៌មាន អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា នាបច្ចុប្បន្ន អង្គការនេះកំពុងធ្វើការស៊ើបអង្កេតរោគ រាតត្បាត ប៉ុន្តែការកើតមាននៃជំងឺអុតស្វានៅប្រទេសជាច្រើនក្នុងពេលដំណាលគ្នា បានបង្ហាញឲ្យឃើញថា ជំងឺនេះអាចរីករាលដាលក្នុងរយៈពេលមួយ ដោយមិនត្រូវបាន រកឃើញ។ ការធ្វើស្ថិតិរបស់អង្គការសុខភាពពិភពលោក បង្ហាញថា ចាប់តាំងពី ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងជំងឺអុតស្វាដំបូងនៅថ្ងៃទី ៧ ខែឧសភា មក មានករណីចំនួនជាង ៥៥០ ត្រូវបានកត់ត្រានៅក្នុងប្រទេសចំនួន ៣០ នៅខាងក្រៅ អាហ្វ្រិកខាងលិច និងកណ្តាល។
យោងតាមលោកអគ្គនាយកអង្គការសុខភាពពិភពលោក នរណាម្នាក់ក៏អាច ត្រូវឆ្លងជំងឺអុតស្វាបាន ប្រសិនបើគេប៉ះពាល់ជាមួយករណីឆ្លងជំងឺ ដូច្នេះមនុស្សគ្រប់ គ្នាត្រូវតែប្រឆាំងជំទាស់នឹងអាកប្បកិរិយាមារើសអើង ព្រោះប្រការនេះអាចរារាំងអ្នក ជំងឺទៅរកជំនួយសុខាភិបាល ហើយបណ្ដាលឲ្យការទប់ស្កាត់ការឆ្លងរាលដាល កាន់តែពិបាកជាងទៀត៕

ប្រតិកម្មទៅវិញ